មនុស្សចំនួន ៥ នាក់ ត្រូវបានឃាត់ ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿង ញៀនរយៈពេល២ថ្ងៃជាប់គ្នាទី២៧ និងថ្ងៃទី២៨ ខែមេសា ២០២៤ ថ្មីៗនេះ ស្ថិតនៅភូមិក្រឡាពាស ឃុំព្រះរំកិ ល

40

 

(ខេត្តស្ទឹងត្រែង)មនុស្សចំនួន ៥ នាក់ ត្រូវបានឃាត់ ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿង ញៀនរយៈពេល២ថ្ងៃជាប់គ្នាទី២៧ និងថ្ងៃទី២៨ ខែមេសា ២០២៤ ថ្មីៗនេះ ស្ថិតនៅភូមិក្រឡាពាស ឃុំព្រះរំកិ ល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រួមជា មួយគ្រឿងញៀនច្រើនប្រភេទប្រមាណជាង ២០០ គី ឡូក្រាម។
យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឱ្យដឹងថា ក្រោយការស៊ើបអង្កេតអំពីករណីដឹកជញ្ជូន និងរក្សាទុកឆ្លងដែនដោយខុសច្បា ប់នូវសារធាតុញៀននៅថ្ងៃទី២៧ -២៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០ និង២២នាទី កម្លាំងការិ យាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហ ការជាមួយកម្លាំងវរសេនាតូចការពារព្រំដែនគោក ៧០១ និងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿង
ញៀន (ក៩) បង្រ្កាបកករណីដឹកជញ្ជូន និងរក្សាទុកឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ១ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ស្ថិតនៅចំណុចអូរដួង ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជនសង្ស័យមានឈ្មោះខាងក្រោមខាងលើ១. ឈ្មោះ ដា ទុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
២.ឈ្មោះ ភីត ឃីត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ៣.ឈ្មោះ
សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
៤.ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ ២៦ឆ្នាំ ជន ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិក្រឡាពាស ឃុំព្រះ រំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងទី៥.ឈ្មោះ សោន ណែត ភេទប្រុស អាយុ២០ឆ្នាំជន
ជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិក្រឡាពាស ឃុំព្រះ រំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ប្រភពដដែលឱ្យដឹងថា វត្ថុតាងដែលចាប់យករួមមាន គ្រឿងញៀនសរុបទម្ងន់២០២,៦ ៨២.៩២ក្រាម មានដូចខាងក្រោម៖
– គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទម្ងន់សរុប ១៦៩,៦៩៨.២៦ក្រាម។
– គ្រឿងញៀនប្រភេទហេរ៉ូអ៊ុនទម្ងន់សរុប ២០,៩៩២.៨ក្រាម។
– គ្រឿងញៀនប្រភេទ MDMA ទម្ងន់សរុប ១១,៩៩១.៨៦ក្រាម។
-សារធាតុមិនច្បាស់ទម្ងន់សរុប ៣៧,២១៧.៩២ក្រាម។ – ម្សៅពណ៍លឿងទម្ងន់សរុប១,០៨២.៤២ក្រាម។
– ជ័រពណ៌ត្នោតទម្ងន់សរុប ១៤៦.១២
ក្រាម។
– ម្សៅក្រាមពណ៌សមានសញ្ញាស
ម្គាល់ ៩៩៩ទម្ងន់សរុប១១,៩៥៧.៨៨
ក្រាម។ថ្នាំគ្រាប់ពណ៍ទឹកក្រូច ទម្ងន់សរុប ១៩,០៣៥.៤ក្រាម។ – ម្សៅពណ៍ទឹកដោះគោ ទម្ងន់សរុប ៤,៩៩៦.១ក្រាម។សរុបវត្ថុតាងគ្រឿងញៀននិងសារធាតុមិនច្បាស់ ទម្ងន់ស រុប២៣៩,៩០០.៨៤ក្រាម។
ក្រៅពីវត្ថុតាងគ្រឿងញៀនសមត្ថកិច្ចក៏បានដកហូតនៅសម្ភារៈមួយចំនួនរួមមាន៖រថយន្ត ម៉ាក់សាំយ៉ុងព ណ៌សំបកឪឡឹកមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ២T- ៩៣៣០
ទូរស័ព្ទដៃចំនួន ០៩គ្រឿង. កាំភ្លើងវ៉ាន់ដឺឡុងចំនួន ០២ដើម គ្រាប់ចំនួន ១១គ្រាប់.កាំភ្លើងខ្លី ម៉ាក Micr o9 RAPIDE លេខTB 0077797 ចំនួន ០១ដើម គ្រាប់ចំនួន ១៣គ្រាប់ .លុយបាតមានចំនួន 88,2 00បាត .លុយខ្មែរមានចំនួន 1,959,500៛.លុយដុ ល្លាមានចំនួន 1511$.លោហធាតុពណ៌លឿងប្រ ភេទជាចិញ្ជៀន ០១ វង់.លោហធាតុពណ៌លឿងជាប្រភេទខ្សែក ០១ខ្សែ.បន្តោងស្រោបលោហធាតុចំ នួន ០១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយា ល័យប្រឆាំងបទល្មើសគ្រឿងញៀន កំពុងរៀបចំសំ ណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចា ត់ការតាមនីតិវិធី៕