លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលជាតិ ចុះសួរសុខទុក្ខ និងសំណេះសំណាលគ្រួសារសមាជិក អតីតយុទ្ធជនចំនួន៨០គ្រួសារ

16

 

(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបានដឹកនាំកម្លាំងនគរបាលស្រុកប្រាសាទបល្ល័ង្ក និងស្រុកប្រាសាទសំបូរ ចុះសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយអតីតយុទ្ធជននៅដីសប្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយ
ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងភូមិ ដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ពីព្រឹកថ្ងៃ០៣ ខែ មីនា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី
ស្នងការនគរបាលខេត្ត ពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរ
សុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រ
កម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជន រយៈពេលកន្លងមក
សមាជិកបានចូលរួមចំណែក ពលិកម្ម បូជាសាច់ស្រស់
ឈាមស្រស់ ក្នុងបេសកកម្ម ការពារ ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម។

លោកឧត្តមសេនីយ៍ទោស្នងការ  បានផ្ដាំផ្ញើដល់សមាជិក ត្រូវចូលរួមអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទទួលបាន
សុខសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ
ពេញលេញ  មានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ទោស្នងការបានផ្ដាំផ្ញើ គ្រួសារសមាជិក ត្រូវថែទាំសុភាព តាមរយៈការធ្វើអនាម័យ ជាប្រចាំថ្ងៃ រស់នៅស្អាត បរិភោគម្ហូបអាហារស្អាត, សូមបន្តចូលអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ជាពិសេសចូលរួមអនុវត្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យមានប្រសិទ្ធភាពជៀសផុតពីហានិភ័យ ដែលកើតមានឡើងពីគ្រោះថ្នាក់ចរាចរណ៍ រក្សាបាន អាយុ ជីវិតទ្រព្យសម្បត្តិ។

លោក ធីវ ថាត តំណាងឲ្យសមាជិក គ្រួសារសមាជិក
ទាំង ៨០ គ្រួសារដែលបានចូលរួមក្នុងពិធីនោះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក
ស្នងការ លោកស្នងការរង ប្រតិភូអមដំណើរដែលបានចំណាយពេលវេលា ដ៏មមាញឹក ចុះសួរសុខទុក្ខ ឧបត្ថម្ភ សម្ភារៈ ថវិកា និងសូមជូនពរជួបប្រទះតែពុទ្ធពរទាំង៤
ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

លោកឧត្តមសេនីយ៍ទោ មែ៉ន លី បានឧបត្ថម្ភអំណោយរួមមាន :១-អតីតយុទ្ធជនទាំង០៤គ្រួសារ ទទួលបាន÷អង្ករទម្ងន់១០០គីឡូក្រាម ថវិកា២០០,០០០រៀល។ ២-មេភូមិ ថវិកា១០០,០០០រៀល។ ៣-សមាជិកអតីតយុទ្ធជន ៦៦ នាក់ និងកម្លាំងប្រជាការពារ១០នាក់ ម្នាក់ៗថវិកា២០,០០០រៀល, សរុបថវិកា៣,៦២០,០០០ រៀល ។ បន្ថែមលើការឧបត្ថម្ភ សម្ភារៈ ថវិកា លោកស្នងការ បានបន្តជំរុញ ដល់សមាជិកចំពោះការងារបង្ករបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយ ជីវភាពឲ្យកាន់តែប្រសើរឡើង។