សមត្ថកិច្ចជំនាញកាប់បំផ្លាញចោល របាំងស្បៃមុងកាត់ព្រែក០១ករណី ស្មើនឹង១២កន្លែង នៅស្រុកកំពង់លែង

8

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះរុះរើបំផ្លាញចោលរបាំងលូស្បៃមុងកាត់ព្រែក០១ករណី ស្មើនឹង១២កន្លែង ប្រវែង១២០ម៉ែត្រ លូស្បៃមុងចំនួន១២គ្រឿងបង្គោលចំនួន៧០ដើម និងចាក់លែងត្រីចំរុះចំនួន៥០គីឡូក្រាម ចូលបឹងធម្មជាតិវិញផងដែរ។

ប្រតិបត្តិការនេះនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចសាច់ស្ពៃតូច ភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង,សង្កាត់រដ្ឋបាលជលផលកំពង់លែង,សង្កាត់,រដ្ឋបាលជលផលចុងកោះ សហការជាមួយកម្លាំងប្រជាការពារភូមិប្រឡាយមាស សរុប១០នាក់ និងមធ្យបាយបាឡាស្មាច់០៣គ្រឿង៕