លោកអគ្គនាយកក្រុមហ៊ុនឡេតចេញម៉ាញនីង ឌីវើឡប់មេន បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនលោក វង ហឿន មេភូមិស្រែព្រីង

12

 

. (កំពង់ធំ)÷ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤
លោក មីស្ទ័រ វី អគ្គនាយកក្រុមហ៊ុនឡេតចេញម៉ាញនីង ឌីវើឡប់មេន ឯ.ក  និងក្រុមកាងារបានចុះទៅសួរសុខទុក្ខ លោក វង ហឿន មេភូមិស្រែព្រីង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលបានគ្រោះថ្នាក់ចរាចរណ៍កន្លងមក ប៉ុន្តែរបួសគាត់មួយរយៈពេលនេះបានធូរស្រាលជាបណ្ដើរៗហើយ។

លោក មីស្ទ័រ វី បានលើកឡើងថា កន្លងមកលោក វង ហឿន (បានជួបគ្រោះថ្នាក់ចរាចរណ៍) រាល់ថ្ងៃគាត់កំពុងសម្រាកព្យាបាលជំងឺស្នាមរបួសនៅផ្ទះ តែពេលនេះគាត់បានធូរស្បើយ បើធៀបនិងពេលមុន។ ដោយសង្កេតឃើញពីការសម្រាកព្យាបាលនៅផ្ទះ ត្រូវការថវិកាដើម្បីព្យាបាល កត្តាជីវភាពរបស់លោកមេភូមិពុំសូវធូរធារ ធ្វើឱ្យបាត់បង់ការងារមួយរយៈពេលផងដែរ។

លោកអគ្គនាយកក្រុមហ៊ុន បានលើកទឹកចិត្តដល់ក្រុមគ្រួសារលោក វង ហឿន មេភូមិស្រែព្រីង មានសុខភាពល្អ ឆាប់ជាសះស្បើយពីជំងឺដើម្បីឱ្យមានកម្លាំងឡើងវិញ បានចូលបម្រើកការងារនៅក្នុងអង្គភាពរបស់ខ្លួន ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ ប្រកបដោយភាពត្រឹមត្រូ វនិងយុត្តិធម៌។

លោក វង ហឿន មេភូមិស្រែព្រីង និងក្រុមគ្រួសារសូមជូនពរដល់លោក មីស្ទ័រ វី អគ្គនាយកក្រុមហ៊ុនឡេតចេញម៉ាញនីង ឌីវើឡប់មេន ឯ.ក និងក្រុមការងារ ជួបតែសេចក្តីសុខ និងការងារប្រកបដោយជោគជ័យនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដើម្បីជួយដល់គ្រួសារងាយរងគ្រោះបន្ថែមទៀត។

អំណោយដែលប្រគល់ជូនរួមមាន÷ អង្ករ ៥០គីឡូក្រាម មី០១កេសធំ ទឹកត្រី០១យួរ ទឹកស៊ីអីវ ០១យួរ ត្រីខ០១យួរ និងថវិកាចំនួន៤០០.០០០រៀលផងដែរ។