ផ្ទះ៦ខ្នង  ត្រូវភ្លើងឆេះបន្តគ្នា អស់ទាំងស្រុង នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

45

 

ខេត្តកំពង់ធំ៖ អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋទាំងស្រុង អស់ចំនួន៦ខ្នង រួមទាំងទ្រព្យសម្បត្តិមួយចំនួន។

ហេតុការដ៏អាក្រក់នេះ នៅម៉ោងប្រមាណ១២និង២៥នាទី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះភ្លើងឆេះមានឈ្មោះដូចខាងក្រោម៖

១/ផ្ទះរបស់ឈ្មោះ កុប ចាស ភេទស្រី អាយុ៧០ឆ្នាំ ឆេះផ្ទះ ទំហំ7×3 ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារះ ទាំងស្រុង មាន៖
-មាស៦ជី ចិញ្ជៀន២វង់ ខ្សែដៃ២ខ្សែ និងលុយ១លានរៀន ។
២/ផ្ទះរបស់ឈ្មោះ សេន ខទៀត អាយុ៨០ឆ្នាំ  ប្រពន្ធឈ្មោះ ឡឹប ម៉ាស អាយុ៦៧ឆ្នាំ ឆេះផ្ទះ០១ខ្នង ទំហំ 7×9 ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារះ ទាំងស្រុង មាន៖
-ម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ c125 ។
៣/ផ្ទះរបស់ឈ្មោះ ឡះ សល់ អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ មីត រីម៉ាស អាយុ៤២ឆ្នាំ ឆេះផ្ទះ០១ខ្នង ទំហំ9×12 ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារះ ទាំងស្រុង មាន៖
-ម៉ូតូម៉ាកស្គុបពី c125 ១គ្រឿង។
៤/ផ្ទះរបស់ឈ្មោះ ទាំ ស្រស់ ភេទស្រី អាយុ៥១ឆ្នាំ ឆេះផ្ទះ០១ខ្នង ទំហំ6×12ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារះ ទាំងស្រុង មាន៖
-ម៉ូតូធំមួយគ្រឿង ,មាស១តម្លឹងកន្លះ ,លុយ៧លាន ,កងដៃផ្លាក់ទីន៧កង និង ចិញ្ជៀន១ វង់ ។
៥/ផ្ទះរបស់ឈ្មោះ យ៉ា អ៊ី អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ទៀត ម៉ារី អាយុ៤៤ ឆ្នាំ ទំហំ6×12 ធ្វ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារះ ទាំងស្រុង ។
៦/ផ្ទះរបស់ សេន សា អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ សា ណាសេហាស់ អាយុ៦៤ ឆ្នាំទំហំ6×12 ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង មិនមានខូចខាតសម្ភារះ ។

ករណីខាងលើនេះ! ក្រោមកិច្ចអន្តរាគមន៍ លោកអភិបាលស្រុក អួង សារឿន និង លោកវរសេនីយ៍ឯក សួង ថេន អធិការស្រុកបារាយណ៍
ប្រើប្រាស់ រថយន្តទាំងអស់០៧គ្រឿង និងទឹកសរុប ៥១ម៉ែតគីប៕