ជនរងគ្រោះ ដោយភ្លើងឆេះផ្ទះ២គ្រួសារនៅស្រុកសាមគ្គីមានជ័យ ទទួលអំណោយសម្ដេចហ៊ុន ម៉ាណែត និងលោកជំទាវ

44

 

ខេត្តកំពង់ឆ្នាំង៖ គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ អស់គ្មានសល់ ទទួលអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។

ការឧបត្ថម្ភនេះ តាមរយៈឧត្តមសេនីយ៍ត្រី  អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដឹកនាំក្រុមការងារ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីតាំងកើតហេតុ ស្ថិតក្នុងភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

គួររំលឹកផងដែរនៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីភ្លើងឆេះព្រៃនៅភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យរាលទៅឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង និង ជង្រុកស្រូវ០១ខ្នង អស់ទាំងស្រុង ដោយផ្ទះទី១ ម្ចាស់ឈ្មោះ ឌូ  ឪ ភេទប្រុសអាយុ ៨៦ឆ្នាំ ទំហំ ៥x ៦ម៉ែត្រ និង ផ្ទះទី២ ជាផ្ទះរបស់កូនសង់ជិតគ្នា ឈ្មោះ ហេង សឿន ភេទស្រីអាយុ ៤៦ឆ្នាំ ។ ដោយសារផ្ទះនេះគឺរស់នៅក្នុងព្រៃដាច់ស្រយាលពីភូមិចម្ងាយ៧គីឡូម៉ែត្រ
ហើយម្ចាស់ផ្ទះមិននៅ នៅតែកូនម្នាក់ស្រីអាយុ ៥៥ឆ្នាំគាត់ងងឹតភ្នែក និង ថ្លង់ស្ដាប់មិនឮ ។

អំណោយឧបត្ថម្ភទាំងនោះមានដូចជា អង្ករចំនួន ១០០គីឡូក្រាម ,ស័ង្កសី១០០សន្លឹក ,ស៊ីម៉ង់ត៍១០បេ ,ទឹកត្រី០២យួរ ,ទឹកស៊ីអ៊ីវ០២យួរ ,ត្រីខ០២យួរ ,មី០២កេះ ,មុង០២ រួមនឹងថវិកា និងថវិកាមួយចំនួនផងដែរ។