សមត្ថកិច្ចជល់ផល់បង្ក្រាបលៀសខុសច្បាប់ចំនួន២៧០ការ៉ុង និងរបាំងស្បៃមុង០៧កន្លែង

13

 

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក លី ហុងស្រេង នាយរងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះរុះរើរបំផ្លាញចោលនៅនឹងកន្លែង នូវបាំងលូស្បៃមុង០១ករណី ស្មើនឹង០៧កន្លែង ប្រវែង២០០ម៉ែត្រ លូស្បៃមុងចំនួន០៧គ្រឿង បង្គោលចំនួន២០០ដើម និងចាក់លែងត្រីចំរុះចំនួន១០គីឡូក្រាម ចូលបឹងធម្មជាតិវិញ។

ប្រតិបត្តិការនេះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅចំណុច ទន្លេកំពង់ក្ដា ឃុំ កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង។

លោកលី ឡា នាយខណ្ឌរដ្ឋបាលជលកំពង់ឆ្នាំងបញ្ជាក់បន្ថែមថា៖ នៅថ្ងៃដដែលនេះដែរ សង្កាត់រដ្ឋបាលជលផលបរិបូណ៌ សហការជាមួយនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប និងប៉ុស្តិ៍រដ្ឋបាលឃុំពពេល បានចុះប្រតិបត្តិការប្រទះឃើញ រថយន្ត ០១គ្រឿង នៅចំណុចភូមិសាលាឃុំ ភូមិសាលាឃុំពពេល ស្រុកបរិបូណ៌ កំពុងដឹកជញ្ជូនផលផលិតផលជលផល(លៀស) ចំនួន២៧០ការ៉ុង គ្មានលិខិតអនុញ្ញាត ។

បច្ចុប្បន្នរថយន្តមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផលបរិបូណ៌ ដើម្បីសុំគោលការណ៍ពិន័យអន្តការណ៍ទៅតាមនីតិវិធីច្បាប់ស្ដីពីជលផល ។ ដោយឡែក លៀស ចំនួន២៧០ការ៉ុង សមត្ថកិច្ចបានធ្វើការចាក់លែង ទៅក្នុងដែននេសាទវិញ៕