ប៊ីចេង​ក្លែងក្លាយ​រាប់តោន ត្រូវបានសមត្ថកិច្ចបង្រ្កាប​នៅ​ទីតាំង​ផលិត ៣កន្លែង

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានចុះ​បង្ក្រាប​ទីតាំងផលិតប៊ីចេងក្លែងក្លាយចំនួន ៣កន្លែងក្នុងទីក្រុងភ្នំពេញ​ និង​បានដកហូតប៊ីចេង​ក្លែងក្លាយជា​ច្រើនតោន​​។ កាលពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ព្រះរាជអាជ្ញារង នៃ​អយ្យការ​​អមសា​លាដំបូង ដឹកនាំដោយលោក លី សុផាន់ណា បានចុះបង្រ្កាបទីតាំងផលិតប៊ីចេងក្លែងក្លាយ ៣​កន្លែង ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងបង្រ្កាបបានប៊ីចេងសញ្ញារូបវែកក្លែងក្លាយទាំងច្រករួច និង​មិនទាន់ច្រក់ជាច្រើនតោន។ នេះបើតាមការចុះផ្សាយ​នៅលើបណ្ដាញហ្វេសប៊ុក សង្គម...

រដ្ឋាភិបាលគ្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីសញ្ជាតិ

សម្តេច​ក្រឡាហោម​ ស​ ខេ​ង​​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​​អន្តោប្រវេសន៍​ និង​ច្បាប់​ស្តី​ពី​សញ្ជាតិ។ ​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​អត្តសញ្ញាណ​កម្ម​ឆ្នាំ​ ២០១៤-២០១៧​ និង​លើក​ទិស​ដៅ​ការ​ងារ​បន្ដ​ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែមករា​ម្សិលមិញ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​លើក​ឡើង​ថា​ ក្រសួង​កំពុង​រៀបចំ​នូវ​លិខិត​ស្នាម​ផ្សេងៗ ​ដើម្បី​បង្កើត​នូវ​ក្រុមការងារ​​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ពីរ​ស្តី​ពី​​អន្តោប្រវេសន៍​ និង​ច្បាប់​ស្តី​ពី​សញ្ជាតិ។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរនបាលជាតិ។ ​ការចុះផ្សាយដដែលនោះអគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ បាន​ធ្វើការ​ពន្យល់​ថា​ ការ​ផ្តល់​សញ្ជាតិ​ គឺជា​កិច្ចការ​អធិបតេយ្យភាព​របស់​រាជរដ្ឋាភិបាល​ មាន​ន័យ​ថា​ ការ​សម្រេច​ផ្តល់​សញ្ជាតិ​ដល់​អ្នក​ស្នើ​សុំ​ជា​ឆន្ទានុសិទ្ធិ​របស់​រាជរដ្ឋាភិបាល​ ហើយ​អគ្គនាយកដ្ឋាន​គ្រាន់តែ​ធ្វើ​ជា​សេនាធិការ​លើ​ការ​ទទួល​ពិនិត្យ​សំណុំ​បែបបទ​...

កម្មកររោងចក្រជិត ១០០ នាក់ដួលសន្លប់ជាបន្តបន្ទាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង

កម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងជិត ១០០នាក់បានដួលសន្លប់ជាបន្តបន្ទាប់​នៅព្រឹកនេះ ដោយសារ​ធំក្លិនប្រេងមិនល្អ ដែលសាយភាយនៅក្នុងរោងចក្រនោះ។ តាមការចុះផ្សាយដោយសារព័ត៌មានFreshnews នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ មានកម្មករ កម្មការិនី​បាន​ដួលសន្លប់ជិត១០០នាក់ ជាបន្ដបន្ទាប់នៅរោងចក្រ KNN នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង ស្ថិតក្នុង​ឃុំ​បាក់​ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើតាមការចុះផ្សាយដដែលបានឲ្យដឹងថាមូលហេតុដែលបណ្ដាលឲ្យកម្មករដួលសន្លប់នេះជាច្រើននាក់នេះ គឺ​ដោយ​សារ​ធំក្លិនប្រេងមិនល្អ ដែលសាយភាយនៅក្នុងរោងចក្រនោះ។ តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថាក្រោយហេតុការណ៍នេះ ជនរងគ្រោះត្រូវបានបញ្ជូន​ទៅសង្គ្រោះ​ភ្លាមៗ នៅមន្ទីរពេទ្យបង្អែក ស្រុកមណ្ឌលសីមា៕

ប្រហិតសាច់មាន់គ្មានគុណភាពជិត ២តោនរកឃើញនាំចូលខុសច្បាប់

ប្រហិតសាច់មាន់គ្មានគុណភាពជិត ២ តោន និងទំនិញផ្សេងៗជាច្រើនទៀតត្រូវបានសមត្ថកិច្ចរកឃើញថាបាន​នាំចូលខុសច្បាប់​តាម​រថយន្ត​ក្រុង​មួយតាមច្រក់ប៉ោយប៉ែត។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​កម្លាំង​នគរបាល​ឃាត់ក្រុងសិរីសោភ័ណបានឃាត់​រថយន្តក្រុង​ក្រុមហ៊ុន​ ប្លូ​បឹ​ស​ មួយ​គ្រឿង ​ និង​ឆែក​ឃើញ​នាំចូលប្រហិត​សាច់​មាន់​ជិត​២​តោន​ និង​ធុង​ពណ៌​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ​១៥០​ធុង​ដុត​និង​ទំនិញ​គ្មាន​ពន្ធ​ជា​ច្រើន​ទៀត​។​ តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថា ​ប្រហិត​សាច់​មាន់​ដែល​វិច​ខ្ចប់​ខុស​បច្ចេកទេស​ចំនួន ​៥៥​កា​រ៉ុ​ង​ ស្មើ​១,៧៦០​គីឡូក្រាម ​​ធុង​ពណ៌​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ​ ១៥០​ធុង​ និង​ទំនិញ​គ្មាន​ពន្ធ​ជា​ច្រើន​ទៀត​ ត្រូវបាន​សមត្ថកិច្ចធ្វើការ​កម្ទេច​ ចោលនៅ​ទីលាន​ចាក់សំរាម​ ក្រុង​សិរី​សោភ័ណកាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​ ម្សិលមិញ​។​ ​ ​ ​តាមការចុះផ្សាយដដែលបានឲ្យដឹងថាកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ កាលពី​យប់​ថ្ងៃ​ទី​២១​ ខែមករា​...

សមត្ថកិច្ចបង្រ្កាបបានសាច់និងឆ្អឹងមាន់ខូចគុណភាពជិត ១តោន

សមត្ថកិច្ចបានឲ្យដឹងថាសាច់​​ និង​ឆ្អឹង​មាន់ ​ខូចគុណភាព​ជិត​ ១​តោន​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូលចាប់​បាន ខណៈ​ឈ្មួញបំរុងនាំចូលពីប្រទេសថៃមកលក់នៅកម្ពុជា។ ​តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពី​ថ្ងៃ​ទី​២១​ ខែមករាម្សិលមិញ​មន្ត្រី​កាំកុង ត្រូល​នៅ​​ច្រក​​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ត្រួតពិនិត្យ និង ចាប់តាមសាច់​​ និង​ឆ្អឹ​ង​មាន់ ​ខូចគុណភាព​ជិត​ ១​តោន។​ តាមការចុះផ្សាយអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​ មន្ត្រី​កាំកុងត្រូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​​ចាប់​បាន​​សាច់​និង​ឆ្អឹង​មាន់​ខូចគុណភាព​ចំនួន​ ៧៦​ ថង់​ស្មើ​ និង​៧៦០​គីឡូក្រាម​ ដែល​ឈ្មួញ​ដាក់​បង្កប់​តាម​រទេះ​នាំ​ចូល​ពី​ថៃ​ ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​ ​ ​ ​ការចុះផ្សាយដដែលនោះបន្តថា​សាច់ ​និង​ឆ្អឹង​ ដែល​មន្ត្រី​ជំនាញ​ចាប់​បាន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​យក​ទៅ​ដុត​កម្ទេច​ចោល​ ​ហើយ​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ឈ្មួញល្មើស​ច្បាប់​ដែល​នាំ​ចូល​សាច់ ​និង​ឆ្អឹង​មាន់​ខូចគុណភាព​ពី​ប្រទេស​ថៃ​...

ជនជាតិកូរ៉េ ៨នាក់រងរបួសធ្ងន់ស្រាល ខណៈខ្មែរម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

យ៉ាងហោចណាស់មានជនជាតិកូរ៉េចំនួន ៨នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលជនជាតិខ្មែរម្នាក់បានស្លាប់​និង​ម្នាក់ទៀត​របួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រថយន្តបុកជាមួយរថយន្ត​​នៅក្នុងខេត្តកំពង់ចាម។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង ​៧​និង​៣០​នាទី​​ មាន​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​មួយ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦​ នៅ​ចំណុច​ភូមិ​ជាលា​ ឃុំ​ជាលា​ ស្រុក​បា​ធា​យ​ ខេត្តកំពង់​ចាម បណ្ដាលឲ្យជនជាតិកូរ៉េ ៧នាក់រងរបួសធ្ងន់ រងរបួសស្រាលម្នាក់។ តាមការចុះផ្សាយដដែលនោះបន្តថាក្នុងហេតុការណ៍គ្រោះថ្នាក់នេះក៏បណ្ដាលឲ្យជនជាតិខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត​និង​ម្នាក់ទៀត​រងរបួសស្រាលផងដែរ។ ការចុះផ្សាយដដែលបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្ត​ ម៉ាក​សាំ​យ៉ុ​ង​ពណ៌​សរ​ពាក់​ស្លាក់​ លេខ​ភ្នំពេញ​ 2R-8015​ បើកបរ​ដោយ​ឈ្មោះ​ សៀ​...

ពលរដ្ឋម្នាក់ត្រូវបានបាញ់ស្លាប់នៅពេលនគរបាលចុះបង្ក្រាបសង្វៀនជល់មាន់

ពលរដ្ឋ​ម្នាក់​ត្រូវបានសមត្ថកិច្ច​បាញ់ចំបណ្ដាលឲ្យ​ស្លាប់​នៅ​​ពេលសមត្ថកិច្ចចុះ​ប្រតិបត្តិការ​ ​​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​​កន្លែង​ស្ថិត​​ក្នុង​​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។ តាមការចុះផ្សាយលើបណ្ដាញ​សង្គម​ហ្វេសប៊ុកឈ្មោះថា «សង្គម និង​យុត្តិធម៌» បាន​ឲ្យដឹងថា បុរសម្នាក់ ត្រូវបាន បាញ់ស្លាប់នៅ​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ អំឡុង​ពេល​នគរ​បាល​​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ជាមួយរូបថត​ដែលត្រូវបានចែក​ចាយ​ បង្ហាញថាបុរស​នោះ​ប្រឡាក់​ទៅ​ដោយ​ឈាម និង​​មាន​ស្នាម​ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ត្រង់​ដើម​ទ្រូង​​ផ្នែក​ខាង​ស្ដាំ​នៅ​ជិត​បំពង់ក។ តាមការចុះផ្សាយដដែលបន្តថាបុរសដែលត្រូវ​បាន​សមត្ថកិច្ច​បាញ់ចំបណ្ដាលឲ្យ​ស្លាប់​នោះឈ្មោះ ឈៀក រ៉ន អាយុ ៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ​​មួយ​ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ២ ​ខណ្ឌពោធិ៍សែនជ័យស្នាក់នៅបន្ទប់ជួលជាន់ទី៣ ក្បែរកន្លែងកើតហេតុ និង​មាន​ស្រុក​កំណើតភូមិសែនអោក ឃុំគុស...

សមត្ថកិច្ចរកឃើញឈើក្រញូងរាប់ពាន់ដុំ បង្កប់ក្នុងស៊ីទែនរថយន្តដឹកសាំង

សមត្ថកិច្ចខេត្តបន្ទាយមានជ័យប្រទះឃើញឈើក្រញូងជាច្រើនដុំ បង្កប់នៅក្នុងស៊ីទែនរថយន្តដឹកសាំ ១គ្រឿង ដែល​បង្កគ្រោះថ្នាក់​ចរាចរណ៍ ហើយត្រូវបានសមត្ថកិច្ចឃាត់រក្សាទុកអស់រយៈពេល ៧ ខែមកហើយ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី ២១ ខែ មករានេះបានឲ្យដឹងថា​ រថយន្តដឹកស៊ី​ទែន​​សាំង​ មួយគ្រឿង​បានបង្កគ្រោះថ្នាក់​ចរាចរណ៍​ត្រូវបាន​ឃាត់ទុក​៧ខែ​នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយត្រូវអាជ្ញាធរ​សង្ស័យ​វះឃើញ​សុទ្ធតែ​ឈើក្រញូងចំនួន២,៦១០ដុំ​ ។ តាមការចុះផ្សាយដដែលកាលពីអំឡុងខែឧសភា​ ឆ្នាំ២០១៧​ មានរថយន្ត​១គ្រឿង​ដឹកស៊ីទែន​សាំង​ដែល​ពាក់ស្លាក់​លេខភ្នំពេញ​ 3C-0213 បានបង្កគ្រោះថ្នាក់​ចរាចរណ៍​​ដោយរថយន្តខូចពេលយប់​ចតចោល​លើចិញ្ចើម​ផ្លូវគ្មាន​ដាក់​ស្លាក​សញ្ញា​ ហើយត្រូវម៉ូតូ ១គ្រឿងជិះគ្នា២នាក់ បានបុកពីក្រោយ​បណ្តាលឲ្យ​ស្លាប់ម្នាក់​នៅហ្នឹង​កន្លែង​និង​ម្នាក់ទៀត​របួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។ ការចុះផ្សាយដដែលបន្តថា ​ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍​កើតឡើង​កម្លាំង​នគរបាល​ជំនាញ​ចុះ​ទៅធ្វើការ​វាស់វែង​ហើយយករថយន្តដែលបង្កហេតុនោះមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ការចុះផ្សាយនោះបន្ថែមថាដោយរយៈពេល ៧ ខែ...

អគ្គិភ័យឆាបឆេះអស់ផ្ទះ៤ខ្នងនៅសង្កាត់ព្រែកប្រា

យ៉ាងហោចណាស់ផ្ទះ ៤ខ្នងនៅ​សង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានខូចខាត​ទាំងស្រុង​ក្នុង​ហេតុ​ការណ៍​​អគ្គិភ័យឆាប់ឆេះ​កាលពីព្រឹកមិញ។ អគ្គស្នងការនគរបាលជាតិបានចុះផ្សាយឲ្យដឹងថានៅ​វេលា​ម៉ោង​ ៣​និង​១០​នាទី​ទាបភ្លឺ​ឈាន​ចូលថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៨​ មាន​អគ្គី​ភ័យ​មួយ​កន្លែង​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​369​ ភូមិ​ ព្រះ​ពន្លា​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ ។ ​ការចុះផ្សាយនោះបន្តថាក្នុងហេតុការណ៍អគ្គិភ័យនេះមានផ្ទះឈើ និង ផ្ទះថ្មប្រក់ស័ង្កសីចំនួន 4ខ្នង ត្រូវបានឆាបឆេះទាំងស្រុក តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។ ក្នុងហេតុការនោះអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន 17គ្រឿង ដែលប្រើប្រាស់ទឹកអស់ចំនួន ១៤០​ម៉ែត្រគូប ។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកាលពីឆ្នាំ ២០១៧...

អគ្គិភ័យកើតឡើងចំនួន ៥១៤លើក សម្លាប់មនុស្ស ២២នាក់

អគ្គិភ័យបានកើតឡើងចំនួន ៥១៤ លើកនៅក្នុងឆ្នាំ ២០១៧ សម្លាប់មនុស្សអស់ ២២នាក់ (ស្រី១៣នាក់) និង​បង្ករ​បួសមនុស្ស ១២៨នាក់ តែចំនួននេះបានថយចុះរហូតដល់ ១៩ ភាគរយ បើ​ប្រៀប​ធៀបករណីអគ្គិភ័យកើត​ឡើងកាលពីឆ្នាំ ២០១៦។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី ១៨ ខែ មករា ម្សិលមិញ ក្នុងពីធី​ប្រជុំ​ផ្សព្វ​ផ្សាយ​​​លិខិតបទដ្ឋានគតិយុត្តិ ផែនការយុទ្ធសាស្រ្តរយៈពេល ៣ឆ្នាំ (២០១៨-២០២០) របស់នាយក​ដ្ឋាន​នគរ​បាល​បង្ការ​ពន្លត់អគ្គិភ័យ និងសង្រ្គោះបន្ទាន់។ ការចុះផ្សាយលើកឡើងថាគ្រោះអគ្គិភ័យក្នុងឆ្នាំ២០១៧...