Super Blue Blood Moon ក្លែងក្លាយផ្សព្វផ្សាយតាម Facebook

50

មានមនុស្សជាង ១៦លាននាក់បានមើល បណ្តាញសង្គម Facebook នូវវិដេអូផ្សាយផ្ទាល់អំពីអ្វីដែលពួកគេគិតថា ថ្ងៃពុធទី ៣១ មករា ជាយប់ដែលមានអភូតហេតុ Super Blue Blood Moon កើតមានឡើង ក្នុងប្រទេសក្រិក។

វីដេអូផ្សព្វផ្សាយដោយ EBUZZ ជាចុងក្រោយបានបង្ហាញពីភាពក្លែងក្លាយ ហើយតាមការពិត ជារូបភាពនៅស្ងៀមជាមួយសម្លេងខ្យល់បន្ថែមនៅក្នុង Background  ហើយរូបភាពបច្ចុប្បន្នត្រូវបានគេរៀបចំ នេះបើតាមរបាយការណ៍ពីបណ្តាញសារព័ត៌មាន CNN។

បណ្តាញសារព័ត៌មាន CNN បានផ្តល់ព៌ត៌មានបន្ថែមទៀតថា រូបភាពបានបង្ហាញពី រូបភាពនៅស្ងៀមដែលមានអាយុកាល​៩ ឆ្នាំ របស់ប្រាសាទ Poseidon នៅភាគខាងត្បូងប្រទេសក្រិក ដែលថតរូបដោយអ្នកថតរូបលោក  Chris Kotsiopoulos។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានអ្នកទស្សនាទាំងអស់ មានអារម្មណ៍ថាជាវីដេអូក្លែងក្លាយទេ មនុស្សមួយចំនួនបានសួរសំនួរពីមធ្យោបាយដែលវាអាចផ្សាយផ្ទាល់បាន ប្រសិនបើទីតាំងរបស់ព្រះច័ន្ទមិនផ្លាស់ប្តូនៅបីម៉ោងចុងក្រោយ។

វីដេអូមិនមានទៀតទេនៅពេលព្រឹកថ្ងៃព្រហស្បតិ៍ ក៏ប៉ុន្តែ ទំព័របណ្តាញសង្គមរបស់ EBUZZ នៅតែសកម្មចំពោះវីដេនេះ។

ក្រុមហ៊ុន Facebook បានប្រាប់ CNN ថា វីដេអូត្រូវបានដកចេញដោយសារតែវារំលោភលើគោលការណ៍ ក៏ប៉ុន្តែមិនបានពន្យល់អំពីហេតុផលដែលទំព័រនេះមិនត្រូវបានដកចេញទេ៕