Asus Zenfone 6 អាចបញ្ជាទិញជាមុនបាននៅសហរដ្ឋអាមេរិក

21

ស្មាតហ្វូន Asus Zenfone 6 នឹងមានលក់នៅសហរដ្ឋអាមេរិកឆាប់ៗនេះ។  ហាង B&H មានវាសម្រាប់ធ្វើការបញ្ជាទិញជាមុន ប៉ុន្តែសូមកត់សម្គាល់ថាកាលបរិច្ឆេទនៃការដឹកជញ្ជូនមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ម៉ូដែលទំហំ 64GB មានតម្លៃ ៥០០ ដុល្លារ សម្រាប់ទូរស័ព្ទដែលមានរន្ធបញ្ចូលអង្គចងចាំ microSD រីឯទូរស័ព្ទដែលមានទំហំផ្ទុក ១២៨GB មានតម្លៃ ៥៥០ ដុល្លារ។ ម៉ូឌែលទាំងពីរភ្ជាប់មកជាមួយ RAM ទំហំ 6GB។ និយាយអញ្ចឹង រន្ធកាតអាចដាក់ស៊ីមបានចំនួន ២ បន្ថែមលើកាត microSD (វាមិនមែន ឬដូចជារន្ធដោតកូនកាត់ទេ)។
កាលពីឆ្នាំមុន Zenfone 5z ត្រូវបានដាក់លក់នៅតម្លៃដូចគ្នានោះគឺ ៥០០ ដុល្លារ។ វាមិនដូចក្រុមហ៊ុន Samsung OnePlus និង Apple ទេ។ ក្រុមហ៊ុន Asus មិនបានតម្លើងថ្លៃទូរស័ព្ទទេ ទោះបីមានការបន្ថែមលក្ខណៈពិសេសច្រើនក៏ដោយ។អ្នកអាចអានឬមើលការធ្វើ  Review ទូរស័ព្ទរបស់យើងសម្រាប់ព័ត៌មានលម្អិត ប៉ុន្តែចំណុចសំខាន់ៗរបស់វាគឺ៖ បន្ទះឈីប S855 ប្រព័ន្ធប្រតិបត្តិការ near-stock Android 9.0 Pie កាមេរ៉ា 48MP ដែលអាចថតរូប Selfie បាន (ហើយអាចប្រើកាមេរ៉ាថតរូបធំទូលាយផងដែរ) ថាមពលថ្មទំហំ ៥,០០០mAh ដែលមានថាមពលសាកលឿន ១៨W ទាំងអស់នេះមានតម្លៃត្រឹមតែ ៥០០ ដុល្លារប៉ុណ្ណោះ៕