ទូរស័ព្ទ Sony Xperia XZ4 ឈរលើកំពូលជាមួយនឹងពិន្ទុ 395K

33

ទូរស័ព្ទ Sony មិនផ្លូវការមួយបានលេចឡើងនៅលើ AnTuTu ជាមួយនឹងលេខម៉ូដែល I8134 និងពិន្ទុ 395K។ វាទំនងជាទូរស័ព្ទ Xperia XZ4 ដែលនឹងមានវត្តមាននាពេលខាងមុខ ហើយបន្ទះ chip ដែលវាកំពុងប្រើប្រាស់គឺ Snapdragon 855។ពិន្ទុ 395K ខ្ពស់ជាង 360K ដែលយើងបានឃើញពីការធ្វើតេស្ត AnTuTu Snapdragon 855។ វាក៏ខ្ពស់ជាងទូរស័ព្ទរបស់ក្រុមហ៊ុន Huawei ដែលប្រើបន្ទះ chip Kirin 980 (~ 270K) និង Apple ប្រើបន្ទះ chip A12 Bionic (~ 350K) ដែលយើងបានឃើញ។អ្វីដែលយើងបានដឹងរហូតមកដល់ពេលនេះ ទូរស័ព្ទ Xperia XZ4 នឹងមិនមាន Notch ជាមួយអេក្រង់ 21:9 មានន័យថាវាមានអេក្រង់វែងជាងអេក្រង់បច្ចុប្បន្នដែលមានត្រឹមតែ 18:9 និង 19:9។

យើងក៏ដឹងដែរថា Xperia XZ4 នឹងមានរន្ធដោតកាសទំហំ 3.5 មីលីម៉ែត្រ ហើយទំនងជាមានកាមេរ៉ាបីនៅខាងក្រោយ។ ស្មាតហ្វូន Xperia XZ4 ក៏នឹងភ្ជាប់មកជាមួយខ្សែរសាកដែលមានល្បឿនលឿនរហូតដល់ទៅ 46.5W៕