ត្រឹមរយៈពេល ១សប្តាហ៍ខែមករា ឆ្នាំ ២០១៨នេះ រាជរដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងវិនិយោគចំនួន ៥ផ្សេងគ្នា មានតម្លៃជិត ៤០លានដុល្លារ

143

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តទៅលើ គម្រោងវិ​និយោគចំនួន ៥ផ្សេងគ្នា ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម បង្កើតរោងចក្រកែច្នៃផ្លែឈើ ម្ហូបអាហារ និងរោងចក្រផលិតស្បែកជើង ដែលមានតម្លៃទុនវិនិយោគសរុបប្រមា ណជិត ៤០លានដុល្លារអាមេរិក។

យោងតាមទិន្នន័យបង្ហាញនៅទំព័រហ្វេសប៊ុករបស់ CDC បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១) “RED BOAT ENTERPRISE CO., LTD”: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ និងកែឆ្នៃម្ហូបអាហារ (ត្រី Anchovies ទឹកត្រី និងស្ករត្នោត ), មានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២,៨៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨៤កន្លែង។

២) “GLOBAL HOUSE (CAMBODIA) CO., LTD”: គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម, មានទីតាំងវិនិយោគស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០០កន្លែង។

៣) “METRO LIFESTYLE DEVELOPMENT CO., LTD”: គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម, មានទីតាំងវិនិយោគស្ថិតនៅភូមិមណ្ឌល II សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប,មានទុនវិនិយោគប្រមាណ ១៩,៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៥កន្លែង។

៤) “SANYO PACKAGE ASIA (CAMBODIA) CO., LTD”: គម្រោងបង្កើតរោងចក្រផលិតផលិតផលពីក្រដាស, មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៤២ ភូមិលំ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានទុនវិនិយោគប្រមាណ ២,២២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦កន្លែង។

៥) ក្រុមហ៊ុន “GRAND ORIENTAL FOOTWEAR INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៧៥កន្លែង៕