Tiffany Teo បរាជ័យក្នុងការប្រកួតជើងឯក ONE ដោយមិនអស់ចិត្ត

45

ហ្សាកាតា: អ្នកប្រដាល់ក្បាច់គុណចម្រុះ (MMA) របស់ប្រទេសសឹង្ហបុរី Tiffany Teo បានធ្លាក់តំណែងជើងឯកដោយចាញ់គូប្រកួត Xiong Jing Nan នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់របស់ ONE: Kings of Courage កាលពីថ្ងៃសៅរិ៍ទី ២០ ខែកុម្ភៈ បានបាត់បង់ឪកាសក្លាយជាជើងឯកទម្ងន់ស្រាលរបស់ស្ត្រីក្នុងការប្រកួតនេះ។

ការប្រកួតដែលមានអ្នកទស្សនាប្រម៉ាណ ១៣,០០០នាក់នៅក្នុងមជ្ឈមណ្ឌលសន្និបាទហ្សាកាតា  Teo ដែលបានបណ្តុះបណ្តាលនៅក្លឹប Tiger Muay Thai និង MMA Gym ក្នុងខេត្តភូកេត ប្រទេសថៃ ឈានទៅរកការប្រកួតប្រជែងដណ្តើមជើងឯកបានដឹងថានាងត្រូវបានផ្គូផ្គងប្រកួតជាមួយ Xiong ក្នុងជុំដំបូងដែលជាការប្រកួតដែលមានចំនួនប្រាំទឹក។

ក៏ប៉ុន្តែសន្ទុះនៃការប្រដាល់ដែលបានផ្លាស់ទីចុះឡើងធ្វើអោយ Xiong មានប្រៀបនៅទឹកទីពីរ  ហើយ Teo បានដឹងថានាងមិនអាចទ្រាំទ្រនឹងកម្លាំងរបស់គូប្រជែងជនជាតិចិនរបស់នាងក្នុងទឹកទី ៣ បានឡើយ។ ការប្រកួតបានបញ្ចប់ក្នុងទឹកទី ៤ តាមរយៈការបញ្ឈប់របស់អាជ្ញាកណ្តាល៕