នាយិកាដំបូងរបស់ CIA ត្រូវបានតែងតាំង

20

ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានយល់ព្រមឱ្យលោកស្រី Gina Haspel ជានាយិកាដំបូងរបស់ស្ថាប័ន CIA ដែលប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតសម្លេងគាំទ្រ 54-45 ដើម្បីបញ្ជាក់ពីការតែងតាំងលោកស្រី។

លោកប្រធានាធិបតី Donald Trump បានតែងតាំងលោកស្រី Haspel នាយការង CIA ជាអ្នកស្នងតំណែងរបស់លោក Mike Pompeo ដែលបច្ចុប្បន្ននេះជារដ្ឋមន្ត្រីក្រសួងការបរទេស។

លោកស្រី Haspel គឺជាមន្ត្រីជើងចាស់របស់ CIA បន្ទាប់ពីធ្វើការជាង 30 ឆ្នាំមកហើយជាមួយស្ថាប័ននេះ។

ក្នុងកំឡុងពេលដំណើរការបញ្ជាក់ពីការតែងតាំង លោកស្រីត្រូវបានគេរិះគន់ចំពោះការប្រើបច្ចេកទេសសួរចម្លើយយ៉ាងឃោឃៅ។

លោកស្រី Haspel បានសន្យាក្នុងសវនាការជាសាធារណៈថា លោកស្រីនឹងមិនចាប់ផ្តើមកម្មវិធីសួរចម្លើយជាថ្មីទេក្នុងនាមជានាយិកា CIA ទេ៕