រញ្ជួយដីនៅឥណ្ឌូនេស៊ីធ្វើអោយកក្រើករដ្ឋធានី បណ្តាលអោយមានអ្នករងរបួសមួយចំនួន និងខូចខាតនៅកោះ Java

79

ហ្សាការតា: អ្នកធ្វើការនៅការិយាល័យបានជម្លៀសខ្លួន ទៅកាន់អគារខ្ពស់ក្នុងរដ្ឋធានីរបស់ ឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ ក្រោយពេលមានការរញ្ជួយដីបានធ្វើអោយកក្រើកទីក្រុង បង្ករអោយពលរដ្ឋមួយចំនួនរងរបួស និងរងការខូចខាតយ៉ាងហោចណាស់ ១៣០ អគារគ្រប់ទីកន្លែងក្នុងដែនកោះ Java ដែលមានប្រជាជនច្រើនកុះករ។

ស្ថាប័នអង្កេតភូគព្ភសាស្ត្ររអាមេរិកបាននិយាយថា ការរញ្ជួយដីដែលមានទំហំ ៦ រ៉ិចទ័រ បានវាយប្រហារកោះ Java ហើយអាជ្ញាធរបានគ្រប់គ្រងហានិភ័យដែលរលកយក្ខស៊ូណាមិអាចកើតមាន។

សាក្សីបាននិយាយថា មនុស្សជាច្រើនបានរត់តាមដងផ្លូវនៃទីប្រជុំជនហ្សាការតា ហើយស្ថានីយទូរទស្សន៍ Metro បានបង្ហាញថាជនរងគ្រោះកំពុងតែដឹកជញ្ជូនទៅមន្ទីពេទ្យ។

អ្នកនាំពាក្យភ្នាក់ងារគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ីលោក Sutopo Purwo Nugroho បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ក្នុងទីក្រុង Cianju ដែលស្ថិតនៅក្នុងស្រុកមួយនៃខេត្តJava ខាងលិចមានសិស្ស ៦នាក់បានរងរបួសធ្ងន់ និងសិស្សពីរនាក់ទៀតបានរងរបួសស្រាលនៅពេលដែលតំបូលសាលាបាក់រលំ មានផ្ទះប្រមាណ ១៣០ ខ្នងនិងវិហារសាសនាត្រូវបានបំផ្លិចបំផ្លាញនៅក្នុងខេត្ត Java និង Banten”។

កាលពីឆ្នាំ ២០០៤ រលកយក្សស៊ូណាមិពីមហាសមុទ្រឥណ្ឌាបានសម្លាប់ប្រជាជន ២២៦,០០០នាក់ ក្នុង ១៣ ប្រទេស រូមមានប្រជាជនចំនួន ១២០,០០០នាក់ក្នុងប្រទេសឥណ្ឌូនេស៊ី។

ធនាគារពិភពលោកបានវាយតម្លៃគ្រោះមហន្តរាយធម្មជាតិបានធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីចំណាយ ០,៣ ភាគរយនៃផលិតផលក្នុងស្រុកដុលប្រចាំឆ្នាំ ប៉ុន្តែរបាយការណ៍របស់រដ្ឋាភិបាលឆ្នាំ ២០១៥ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថាការរញ្ជួយដីដ៏ធំកើតឡើងរៀងរាល់ ២៥០ឆ្នាំម្តង អាចបង្កឱ្យមានការខាតបង់លើសពី ៣០ ពាន់លានដុល្លារ ឬ ៣ ភាគរយ នៃផលិតផលក្នុងស្រុកដុល៕