មនុស្ស ៣៣ នាក់បានស្លាប់ និង របួសជាច្រើននាក់ក្នុងអគ្គិភ័យឆាប់ឆេះមន្ទីរពេទ្យមួយ

45

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្ស ៣៣ នាក់បានស្លាប់ និង របួសជាច្រើននាក់ផ្សេងទៀតនៅក្នុង​គ្រោះ​ថ្នាក់​​អគ្គិភ័យ​​​ឆាប់ឆេះមន្ទីរពេទ្យមួយនាម៉ោង ៧ និង​៣០ នាទីព្រឹកនេះ (ម៉ោងក្នុងស្រុក​ប្រទេសកូរ៉េ) ។

តាមការឲ្យដឹងពីមន្រ្តី អគ្គិភ័យនេះបានកើតឡើងនៅ ក្នុងមន្ទីរពេទ្យ Miryang ដែលមានចំងាយប្រហែល ២៧០ គីឡូម៉ែត្រខាងត្បូងទីក្រុងសេអ៊ូលដែល​បណ្ដាល​ឲ្យមនុស្ស ៣៣ នាក់ស្លាប់ និងរបួសជាច្រើននាក់ផ្សេងទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

ការចុះផ្សាយដដែលនោះបានឲ្យដឹងថាក្នុងមន្ទីរពេទ្យនោះមានអ្នកជំងឺកំពុងស្នាក់ព្យាបាលជាង ២០០ នាក់ និង​មាន​បុគ្គលិតជាច្រើននាក់ទៀត ហើយពួកគេបានរងរបួសក្នុងហេតុការណ៍អគ្គិភ័យនេះ ដែលបណ្ដាល​ឲ្យមនុស្ស​ជា​ច្រើ​ន​នាក់ស្លាប់ ខណៈដែលពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរសង្គ្រោះបន្ទាន់ ចំណែកអ្នកជំងឺ ៩៣នាក់ត្រូវ​បានជួយ​សង្គ្រោះ​ដោយសុវត្ថិភាព។

តាមការចុះផ្សាយដដែលបានលើកឡើងថាករណីនេះអាជ្ញាធរមិនទាន់ដឹងពីមូលហេតុនៅឡើយទេ នេះបើតាម​ការ​​លើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃនគរបាលពន្លត់អគ្គិភ័យលោក Choi Man-woo៕