ព្រះអង្គម្ចាស់ Henrik របស់ដាណឺម៉ាកសោយទីវង្គត់ក្នុងព្រះជន្ម 83ឆ្នាំ

61

ព្រះអង្គម្ចាស់ Henrik នៃប្រទេសដាណឺម៉ាកដែលជាស្វាមីរបស់ព្រះមហាក្សត្រីយានី Margrethe បាន សោយទីវង្គត់ក្នុងព្រះជន្ម 83ឆ្នាំ នេះបើយោងតាមការប្រកាសរបស់រាជ្យវាំង ដែលបាននិយាយថាព្រះអង្គម្ចាស់បានចូលទីវង្គត់ “ដោយស្ងប់នៅក្នុងការភ្ទំរបស់ព្រះអង្គ” នៅប្រាសាទ Fredensborg ភាគខាងជើងនៃទីក្រុង Copenhagen ។ ព្រះមហាក្សត្រិយានី Margrethe និងបុត្រាពីរនាក់បាននៅក្បែរព្រះអង្គ។

ព្រះអង្គម្ចាស់ដែលប្រសូតនៅប្រទេសបារាំងត្រូវបានបញ្ជូនពីមន្ទីរពេទ្យទៅប្រាសាទដើម្បីចំណាយពេលចុងក្រោយរបស់ព្រះអង្គនៅទីនោះ។

ព្រះអង្គត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីចុងខែមុនជាមួយនឹងការឆ្លងមេរោគសួតហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺវង្វេងវង្វាន់នៅឆ្នាំ 2017។

ព្រះអង្គម្ចាស់ Henrik ដែលមានព្រះនាមពេញ Henri Marie Jean André de Laborde de Monpezat បានប្រសូតនៅឆ្នាំ 1934 ហើយបានអភិសេកជាមួយនឹងព្រះមហាក្សត្រីយានី Margrethe នៅឆ្នាំ 1967។

ព្រះនាងបានក្លាយជាមហាក្សត្រីនៅឆ្នាំ 1972 ហើយជាច្រើនឆ្នាំមកព្រះអង្គម្ចាស់  Henrik មិនបានលាក់កំបាំងថាគាត់មិនសប្បាយចិត្តនឹងត្រូវបានគេផ្តល់បរមងារជាព្រះអង្គម្ចាស់ជាជាងស្តេច។

នៅឆ្នាំ 2016 ព្រះអង្គបានចូលនិវត្តន៍ពីមុខងារជាផ្លូវការដោយបោះបង់ឋានៈរបស់ព្រះអង្គម្ចាស់។ តាំងពីពេលនោះមកព្រះអង្គតែងតែនៅប្រទេសបារាំងនៅចម្ការទំពាំងបាយជូរឯកជនរបស់ព្រះអង្គ។

មន្រ្តីរាជការបាននិយាយកាលពីឆ្នាំមុនថាព្រះអង្គបានសម្រេចចិត្តមិនបញ្ចុះសពនៅក្បែរព្រះមហាក្សត្រីយានី Margreth ដោយសារតែភាពមិនសប្បាយចិត្តរបស់ព្រះអង្គដែលមិនត្រូវបានគេផ្តល់ភាពស្មើគ្នា។

ព្រះមហាក្សត្រីយានីព្រះជន្ម 77 ឆ្នាំត្រូវបានគេនិយាយថាបានទទួលយកការសម្រេចចិត្តរបស់ស្វាមី ដែលបានបំពានប្រពៃណីតាំងពី 459 ឆ្នាំ។

ព្រះអង្គម្ចាស់ Henrik និងព្រះមហាក្សត្រីយានី Margrethe មានបុត្រាពីរព្រះអង្គគឺព្រះអង្គម្ចាស់ Frederick ដែលកំពុងសោយរាជ្យនិងព្រះអង្គម្ចាស់ Joachim។

ព្រះអង្គម្ចាស់បានយាងត្រលប់មកពីអូឡាំពិករដូវត្រជាក់វិញនៅក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនដើម្បីនៅជាមួយព្រះបិតាដែលមានជម្ងឺ៕