អត្តពលិកអូឡាំពិកថតរូបភាពដោយក្តីរំភើបក្នុងកម្មវិធីបើកអូឡាំពិក PyeongChang ឆ្នាំ 2018 ជាមួយសាមសុង Galaxy Note 8 Olympic Games Limited Edition

171

អត្តពលិកអូឡាំពិកមកពីប្រទេសជិត 100 បានប្រមូលផ្តុំគ្នានៅ PyeongChang ប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍នេះសម្រាប់ការចាប់ផ្តើមនៃកីឡាអូឡាំពិករដូវរងា PyeongChang ឆ្នាំ 2018 ។ ក្នុងអំឡុងពេលពិធីបើកអត្តពលិករីករាយនឹងថតយករូបភាពនិងចែករំលែកពេលវេលានៃបទពិសោធកីឡាអូឡាំពិកតែមួយគត់ជាមួយនឹងទូរស័ព្ទអូឡាំពិកហ្គេមជាផ្លូវការ Samsung Pyeongchang 2018 Olympic Games Limited Edition ។

ដោយសហការជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្រុមហ៊ុនអេឡិចត្រូនិក Samsung ដៃគូសហការនៅទូទាំងពិភពលោកក្នុងឧបករណ៍បរិក្ខារទំនាក់ទំនងឥតខ្សែនិងឧបករណ៍បរិក្ខារកុំព្យូរទ័រផ្តល់អំណោយដល់ឧបករណ៍អេឡិចត្រូនិកចំនួន ៤០០០ អោយកីឡាករចូលរួមកម្មវិធី កីឡាអូឡាំពិក Pyeongchang ឆ្នាំ 2018 ទាំងអស់ដែលជួយពួកគេបង្កើនបទពិសោធន៍នៅក្នុងតំបន់ Pyeongchang និងភ្ជាប់ទំនាក់ទំនងយ៉ាងងាយស្រួលជាមួយគ្រួសារនិងមិត្តភក្តិនៅជុំវិញពិភពលោក។

ការផលិតឡើងជាពិសេសនៃ Galaxy Note8 ដែលមានឈ្មោះថា PyeongChang 2018 Olympic Games Limited Edition បង្ហាញលក្ខណសម្បត្តិ កញ្ចក់ពណ៌សភ្លឺថ្លាដើម្បីអបអរសាទរប្រធានបទរដូវរងារ ហើយកងអូឡាំពិកមាសត្រូវបានបំផុសដោយពន្លឺភ្លើងអូឡាំពិកដែលជាការបង្ហាញពីចលនាអូឡាំពិកជាមួយនឹងសហភាពនៃទ្វីបទាំង 5 និងការសាមគ្គីគ្នានៅទូទាំងពិភពលោក។

សូមទស្សនារូបភាពរបស់ក្រុមអត្តពលិកកីឡាអូឡាំពិកពីបណ្តាប្រទេសផ្សេងៗដែលថតរូបភាពក្នុងថ្ងៃបើកជាផ្លូវការនៃកីឡាអូឡាំពិក Pyeongchang ឆ្នាំ 2018 ជាមួយទូរស័ព្ទសាមសុង Galaxy Note8 PyeongChang 2018 Olympic Games Limited Edition ដូចខាងក្រោម: