Sony នឹងបញ្ចេញ Smartphone កំរិតមធ្យមបីម៉ូដែលក្នុងកម្មវិធី CES ២០១៨


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
58

ក្រុមហ៊ុន Sony ត្រៀមខ្លូនរួចជាស្រេចក្នុងការដាក់បង្ហាញ Smartphone កំរិតមធ្យមរបស់ខ្លួនចំនួនបីម៉ូដែលក្នុងកម្មវិធីពិព័ណ៌ឧបករណ៍ប្រើប្រាស់អេឡិកត្រូនិក CES ២០១៨ ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ phoneArena.com។

Smartphone កំរិតមធ្យមចំនួនបីម៉ូដែលរបស់ក្រុមហ៊ុន Sony ដែលនឹងមានវត្តមានក្នុងកម្មវិធីCES ២០១៨ រួមមាន៖

សូនី Xperia XA2 ជាទូរស័ព្ទលំដាប់មធ្យមមានអេក្រង់ 5.2” ប្រព័ន្ធដំណើរការ Snapdragon 630 នឹងប្រកាសលក់ក្នុងខែកុម្ភៈហើយអាចមានតម្លៃប្រហាក់ប្រហែល $ 300 ជាមួយជម្រើសបួនព័ណ៌ដូចជា ទឹកប្រាក់ ខ្មៅ ខៀវ និងផ្កាឈូក។

សូនី Xperia XA2 Ultra មានអេក្រង់ទំហ៊ំ 6” ដ៏ស្រស់ស្អាត ប៉ុន្តែភ្ជាប់ជាមួយប្រព័ន្ធដំណើរការដដែល។ ទូរស័ព្ទទាំងពីរម៉ូដែលមានកាមេរ៉ាស៊ែលហ្វីប្រភេទ Wide Angle  ហើយកាមេរ៉ាស៊ែលហ្វីទីពីររបស់ Xperia XA2 Ultra មាន Resolution ខ្ពស់ជាមួយ OIS អាចចាប់យករូបភាពផ្ទៃមុខបានយ៉ាងល្អឥតខ្ចោះ។

សូនី Xperia L2 នឹងត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិកក្នុងខែកុម្ភៈ ប៉ុន្តែតម្លៃមិនត្រូវបានបញ្ចេញនៅឡើយ។ វាជា Smartphone ដែលមានតម្លៃធូថ្លៃជាមួយអេក្រង់ 5.5” ដំណើរការដោយ MediaTek ភ្ជាប់មកជាមួយស៊ែនស៊័រស្គេនខ្ចៅដៃផងដែរ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528