LG អាចផ្គត់ផ្គង់អេក្រង់ OLED សម្រាប់កំពូលទូរស័ព្ទជំនាន់ក្រោយរបស់ Sony

44

មានតម្រុយជាច្រើនបង្ហាញថា ក្រុមហ៊ុន Sony កំពុងតែប្រើប្រាស់អេក្រង់ OLED  សម្រាប់កំពូលទូរស័ព្ទជំនាន់ក្រោយៗរបស់ខ្លួន ឥឡូវនេះព័ត៌មានថ្មីពីចង្វាក់ផ្គត់ផ្គង់ផលិតកម្ម បានបង្ហាញពីអេក្រង់ OLED ពីក្រុមហ៊ុន LG។ ក្រុមហ៊ុន Sony បានប្រើប្រាស់ អេក្រង់  OLED របស់ក្រុមហ៊ុន LG សម្រាប់សង្វាក់ផលិតកម្មដ៏ជោគជ័យលើទួរទស្សន៍ដ៏ប្រណីតរបស់ខ្លួន។

អេក្រង់  OLED ស្ថិតក្នុងការពិភាក្សានឹងក្លាយជាអេក្រង់ដែលបត់បែនបាន។  ទូរស័ព្ទដែលអាចបត់បាន អេក្រង់ដែលអាចបត់បានជាធម្មតាត្រូវបានប្រើប្រាស់​ដើម្បីផលិតអេក្រង់កោង។ កាលពីមុន មានពាក្យចរចាមរ៉ាមថា ក្រុមហ៊ុន Sony នឹងបោះជំហានទៅកាន់ការផលិតទូរស័ព្ទដែលមានអេក្រង់កម្រិតរូបភាព 18:9 ផងដែរ ដូច្នេះយើងអាចឃើញការផ្លាស់ប្តូដ៏សំខាន់​នៃការរចនានៅកម្មវិធីសន្និបាទទូរស័ព្ទពិភពលោក ឆ្នាំ ២០១៨។

ក្រុមហ៊ុនផលិតអេក្រង់ LG និងចាប់ផ្តើមពិភាក្សាអំពីសង្វាក់ផលិតកម្ម អេក្រង់ OLED  និងតម្រូវការអតិថិជន។ វាបានប្រើប្រាស់ទៅលើទូរស័ព្ទ LG V30 និង Pixel 2 XL  រួចមកហើយ ហើយក៏ចង់ធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Apple ផងដែរ ទោះបីជា Cupertino ប្តូទៅជា LCDs វិញ។

ម្យ៉ាងទៀត ទូរស័ព្ទ Sony Xperias នៅតែបន្ត ក៏ប៉ុន្តែ ពួកវាត្រូវផ្តោតលើស្ថានភាពដ៏សំខាន់។ ហើយការរចនាជាថ្មីដ៏សំខាន់អាចជាតម្រូវការដើម្បីទទួលបានជោគជ័យ៕