ឯកឧត្តម  សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ដឹកនាំក្រុមការងារទៅសំណេះសំណាល និងរៀបចំអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីជម្រាបលាទៅទទួលភារកិច្ចថ្មី ។

19

 

កំពង់ធំ;)នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អតីតអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាអតីតប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី នៃក្រុមការងារចុះមូលដ្ឋានឃុំ  និងភូមិ ទៅសំណេះសំណាល និងជម្រាបលាដើម្បីទៅទទួលភារកិច្ចថ្មី តាមការចាត់តាំង និងផ្ទេភារកិច្ចបស់គណបក្ស ទៅបំពេញភារកិច្ចជាក្រុមការងារចុះមូលដ្ឋាននៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ  ។

លោក សូត្រ​ អ៊ុល​ ប្រធាន​គណបក្សឃុំ តំណាង​ឲ្យ​ប្រធាន និងអនុប្រធានសាខាបក្សភូមិទាំង១៥ បានថ្លែងអំណរគុណ​ដ៏ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ដែលកន្លងមកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងការបម្រើប្រជាជន និងដោះស្រាយការលំបាកខ្វះខាតជូនសមាជិកគណបក្ស ដែលមានជីវភាពលំបាកខ្វះខាត បានទាន់ពេលវេលា ក្នុងនោះសមាជិកគណបក្សនៅក្នុងឃុំទាំងមូល ដែលទទួលមរណភាពត្រូវបានការជួយឧបត្ថម្ភទាំងថវិកា និងគ្រឿងឧបភោគបរិភោគជួយដោះស្រាយ និងរៀបចំក្នុងពិធីបុណ្យសព បានយ៉ាងសមរម្យ។  ជាមួយនោះដែរក្រុមការងារចុះមូលដ្ឋានឃុំ ដែលបានខិតខំយកចិត្តទុកដាក់កសាងបានទីស្នាក់ការចំនួនមួយខ្នង ធ្វើពីបេតុងប្រក់សង្ក័សីជាន់ភ្លីសម្រាប់ធ្វើការងារដែលមានទំហំ ៨ម៉ែត្រគុណនឹង១២ ម៉ែត្រទុកជាចំណងដៃផងដែរ   ។​ លោក សូត្រ​ អ៊ុល បាន​ថ្លែង​នូវ​ការ​អាសោកស្តាយ​អាឡោះអាល័យ​ជា​ទីបំផុត​ចំពោះ​ក្រុម​ការងារ​ដែល​ត្រូវ​បែក​គ្នា​ទៅ​បំពេញ​ភារកិច្ច​ថ្មី​ និង​សូម​ជូនពរ​ សុំ​ឲ្យ​បន្ត​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុង​បេសកកម្ម​ដេីម្បី​គណបក្ស​ប្រជាជន​កម្ពុជា ។​

ឯកឧត្តម សោម ស៊ុន បានថ្លែងនូវការសុំទោសចំពោះកំហុសឆ្គងទាំងឡាយណា ដែលបានកើតឡើងដោយអចេតនា របស់ក្រុមការងារក្នុងការបំពេញភារកិច្ចអស់រយៈពេលជិត២០ឆ្នាំ កន្លងទៅ ដោយទទួលបានជ័យជម្នះជាបន្តបន្ទាប់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង  ខេត្តកំពង់ធំ ។

នៅក្នុងឱកាសជួបសំណេះសំណាល និងជម្រាបលានៅពេលនេះ ឯកឧត្តម សោម ស៊ុន និងក្រុមការងារបានរៀបចំអាហារសាមគ្គី សប្បាយរីករាយទាំងក្តីក្តុកក្តួល រំជួលចិត្ត នៅពេលដែលត្រូវបែកគ្នា ទៅបំពេញភារកិច្ចថ្មីនៅពេលនេះ ហើយថ្នាក់ដឹកនាំ គណបក្សឃុំ និងសាខាបក្សភូមិ បានសូមគោរពជូនពរដល់ក្រុមការងារទាំងអស់ ក្នុងពេលទៅ បំពេញភារកិច្ចថ្មី សូមទទួលបាន ជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដែលថ្នាក់លើបានប្រគល់ជូន  ។