រកឃើញថ្នាំញៀន៨កញ្ចប់ និងកាំបិតតាំងតោ១ដើម នៅលើខ្លួនសាកសពនិងអ្នករួមដំណើរ ករណីគ្រោះថ្នាក់ចរាចរណ៍

61

 

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់បានស្លាប់ និងបក្ខពួកម្នាក់ទៀតបានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តនិងម៉ូតូបុកគ្នាចំណុចផ្លូវខ្វែង ។

ហេតុការខាងលើនេះ! កើតឡើងម៉ោងប្រមាណ៨និង៥នាទីយប់ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបំបែកជាបួន ក្រោយមន្ទីរអប់រំថ្មី ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះរវាងរថយន្ត១ គ្រឿង ម៉ាកអេលូស ពណ៏ស ផ្លាកលេខ ភ្នំពេញ 2BV.3320 បើកបរដោយឈ្មោះ ទូច គឹមហេង ជនជាតិខ្មែរ មុខរបរនិស្សិត រស់នៅភូមិទី៥ សង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកពីទិសខាងលិច ទៅកើត ពេលមកដល់កន្លែងកើតហេតុខាងលើ ក៍បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1KG.0345 បើកបរដោយឈ្មោះ ណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ (មិនស្គាល់ទីលំនៅ)និងមានអ្នករួមដំណើរ១នាក់ទៀតឈ្មោះ ម៉ៅ ចក្រភព រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បើកពីទិសខាងជើង ទៅត្បូង ក្នុងដំណើរខ្វែងទិសគ្នា បណ្តាលអោយស្លាប់អ្នកបើកម៉ូតូ១នាក់នៅកន្លែង និងអ្នករួមដំណើរម្នាក់ទៀតរបួសធ្ងន់សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

អ្នកស្លាប់មិនស្គាល់អត្តសញ្ញាណសមត្ថកិច្ចយកសពមកតម្កល់ទុកនៅវត្តខ្សាម ក្នុងករណីគ្រោះថ្នាក់ខាងលើខូចម៉ូតូ១គ្រឿងនិង រថយន្ត០១គ្រឿងធ្ងន់ បានចាប់នាំយកមករក្សាទុកនៅកន្លែងសមត្ថកិច្ចដើម្បីធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ! សមត្ថកិច្ចរកឃើញនៅខ្លួនសាកសពមានគ្រឿងញៀនចំនួន ៨កញ្ចប់ សោអក្សរTចំនួន៤ ដោយឡែកអ្នករបួសសមត្ថកិច្ចរកឃើញ កាំបិតតាំងតោចំនួន១ ដាក់ជាប់នឹងខ្លួន បានដកហូតយកមករក្សាទុក ប្រគល់អោយសមត្ថកិច្ចនគបាលប្រឆាំងគ្រឿងញៀនខេត្ត។ចំពោះអ្នកបើកបរត្រូវបានឃាត់ខ្លួន នាំមកការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងដើម្បីសួរនាំ។

ពាក់ពន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ! លោកឧត្តសេនីយ៍ត្រីកេតយ៉ុង បានធ្វើការអំពានាវជាសាធារណ:ដល់បងប្អូនណាបាត់សមាជិកគ្រួសារសូមមកទំនាក់ទំនងនគបាលក្រុងកំពង់ឆ្នាំង៕