លោកស្រី ប៉ែន ណារ៉េន ដឹកនាំកម្លាំងចម្រុះ បានចុះត្រួតពិនិត្យបង្រ្កាបបទល្មើសនេសាទនៅចំណុចតាមដងស្ទឹង  ស្ថិតក្នុងភូមិសាស្ត្រភូមិព្រេន ឃុំសុចិត្រ 

67

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤
លោកស្រី ប៉ែន ណារ៉េន នាយសង្កាត់ជលផលស្រុកសណ្ដាន់ដឹកនាំកម្លាំងចម្រុះ បានចុះត្រូតពិនិត្យបង្រ្កាបបទល្មើសនេសាទនៅចំណុចតាមដងស្ទឹង  ស្ថិតក្នុងភូមិសាស្ត្រភូមិព្រេន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោកស្រី ប៉ែន ណារ៉េន នាយសង្កាត់រដ្ឋបាលជលផលសណ្តាន់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃុំសុចិត្រ កម្លាំងប្រជាការពារភូមិប្រេន បានចុះបង្ក្រាបបទល្មើស នេសាទប្រើឧបករណ៍ ឆក់ត្រី លទ្ធផលអនុវត្តបាន០១ករណី÷ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (កសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ជលផល)។ វត្ថុតាងឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ត្រូវបានដកហូតឃាត់ទុករួមមាន÷ ១.ទូកស្មាច់ ភ្ជាប់ម៉ាស៊ីនសាំងចំនួន០២គ្រឿង ២.អាគុយចំនួន ០៥គ្រឿង ៣.ឧបករណ៍ឆក់ត្រីចំនួន០៣គ្រឿង ៤.កន្រ្ទកដូសត្រីចំនួន០៤គ្រឿង ៥.ខ្សែភ្លើង និងខ្សែលួសប្រវែង៣៥ម៉ែត្រ។

លោកស្រីនាយសង្កាត់រដ្ឋបាលជលផលសណ្តាន់ ត្រូវតែអនុវត្តការបង្ក្រាប់បទល្មើសនេសាទ ដើម្បីការពារធនធានជលផលអោយនៅគង់វង្សយូអង្វែង មាននិរន្តរភាព និងសំបូរឡើងវិញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល។ ជាមួយការបង្ក្រាប មន្ត្រីជំនាញជលផលសូមអំពាវនាវដល់បងប្អូនប្រជានេសាទអោយបញ្ឈប់ជាបន្ទាន់ ការនេសាទប្រើឧបករណ៍ឆក់ត្រីនេះ ព្រោះជាឧបករណ៍ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ធ្វើអោយមហន្តរាយធនធានជលផល និងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងទៀតផង។