លោ​ក​ជំ​ទា​វ​ ​ ​ម៉ែ​ន​ ​ ​នា​​រី​​សោ​ភ័​គ​ និ​​ង​លោ​ក​ជំ​ទា​វ​ ​ ​លំ​ ​ ​គ​ន្ធា​រី​ អ​ញ្ជើញ​ចុះ​សួ​រ​សុ​ខទុ​ក្ខ​ ​ ​និ​ង​ចែ​ក​អំ​ណោ​យ​​មនុ​ស្ស​ធ​ម៌​ ​ ​​ជូ​នដ​ល់​​ស្ត្រី​ទើប​ស​ម្រា​ល​កូ​ន​រួ​ច ​ ​និ​ងត្រៀ​ម​ស​ម្រា​ល​កូ​ន​ នៅ​ម​​ណ្ឌ​ល​សុ​ខ​ភា​ពព្រៃ​​ប្រ​ស់​

2

ខេត្តកំ​ព​ង់​ធំ​ ៖ ​នៅ​រ​សៀ​ល​ថ្ងៃ​ទី​ ​១​៩​ ​​ខែ​ម​ក​រា​ ឆ្នាំ​​២០​២​៤​ លោ​ក​ជំ​ទាវ​ ​ ​ម៉ែ​ន​ ​ ​នា​រី​សោ​ភ័​គ​ ​ ​អ​គ្គ​លេ​ខា​ធិ​កា​​រ​ស្តី​ទី​ ​ ​កា​ក​បា​ទក្រ​ហ​ម​ក​ម្ពុ​ជា​ ​ ​​ជា​អ​នុ​ប្រ​ធា​ន​អ​ចិ​ន្ត្រៃ​យ៍​ក្រុ​ម​កា​រ​ងា​រ​ឥ​ស្ស​រ​ជ​ន​ឆ្នើម​ថ្នា​ក់​ជា​តិ​ ​ ​និ​ង​លោ​ក​ជំ​ទា​វ​ ​ ​លំ​ ​ ​​​គ​ន្ធា​រី​ ​ ​អ​នុ​ប្រ​ធា​ន​គ​ណៈ​ក​​ម្មា​ធិ​កា​រ​សា​ខា​កា​ក​បា​ទ​​ក្រហ​ម​កម្ពុ​​ជា​ ​ ​ខេ​ត្ត​កំ​ពង់​ធំ​ បា​ន​អ​ញ្ជើញ​ជួ​ប​សំ​ណេះ​សំណា​ល​ ​ ​សួ​រ​​សុខ​ទុ​​ក្ខ​ ​ ​និ​ង​ចែ​ក​អំ​ណោ​យ​ម​នុ​ស្ស​ធ​ម៌​ ​ ​ជូ​​ន​ដ​ល់​ស្ត្រី​ទើ​ប​សម្រា​ល​កូ​ន​រួ​ច​ ​ ​និ​​ង​ត្រៀ​ម​ស​ម្រា​ល​ចំនួន​ ​២​៣​​នា​ក់​ ​ ​នៅ​ម​ណ្ឌ​ល​សុខ​ភា​ព​ព្រៃ​ប្រ​ស់​ ​ដែល​ស្ថិ​ត​ក្នុ​ង​ឃុំ​ត្រ​ពាំ​ង​ឬ​​ស្សី ​ស្រុ​ក​កំ​ព​​ង់ស្វា​​យ​ ខេ​ត្ត​កំ​ព​ង់​ធំ​។​​

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី -ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងសារអប់រំសុខភាពស្តីពី អត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច ៤ដង មុនពេលសម្រាលការទទួលទានអាហារូបត្ថម្ភ បន្លែធម្មជាតិ ដេីម្បីសុខភាពល្អទាំងម្តាយនិងទារកក្នុងផ្ទៃ, កុំបរិភោគផ្អែមពេក-ប្រៃពេក ដែលអាចបង្កជាជំងឺផ្សេងៗ ដដូចពាក្យចាស់ពោលថា(ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី)(ការពារប្រសេីរជាងព្យាបាល) (ញាំអាហារជាថ្នាំ កុំញាំថ្នាំជាអាហារ)ជាដើម។ ទន្ទឹមនឹងនេះ សូមក្មួយៗបំបៅកូនដោយទឹកដោះម្តាយ ដើម្បីកូនមានសុខភាពល្អ ធន់នឹងជំងឺផ្សេងៗ, បន្តពិនិត្យសុខភាពក្រោយពេលសម្រាល ចាក់វ៉ាក់សាំង បង្ការដល់ទារក ចំណែកឯម្តាយត្រូវចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ជាដេីម។ ស្ត្រីជាមាតាទាំងអស់ត្រូវរស់នៅមានអនាម័យ ផឹកទឹកឆ្អិន បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ អាហារូបត្ថម្ភត្រឹមត្រូវ និងថែទាំសុខភាពឱ្យបានល្អ។

លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព ព្រៃប្រស់ ដែលបានយកអស់កម្លាំងកាយចិត្ត មើលថែទាំប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវានៅក្នុងមណ្ឌល បានយ៉ាងល្អប្រសើរ និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវផងដែរ។

ស្ត្រីជាមាតាទាំង ២៣គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានចុះអប់រំ និងក្រើនរំលឹកពីសារអប់រំសុខភាព ព្រមទាំងបានផ្តល់អំណោយជួយសម្រាលការលំបាក ដល់ពួកគាត់នាពេលនេះ។

អំណោយត្រូវបានចែកជូនដោយក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម អង្ករសុខភាព២គីឡូក្រាម មី០១កេស ត្រីខ ១០កំប៉ុង ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ឃីត(មុង ភួយ សារុង ក្រមា) ១កញ្ចប់ កន្សែងពោះគោ ១ សាប៊ូដុសខ្លួន ២ដុំ និងថវិកា ២ម៉ឺនរៀល៕