សាំងធម្មតាឡើងថ្លៃខ្ពស់ដល់ ៤០០០រៀល
ក្រសួងពាណិជ្ជកម្មថាតម្លៃលក់រាយនូវសាំងធម្មតាឡើងដល់ ៤០០០រៀលក្នុងមួយលីត្រ ចាប់ពីចុងសប្ដាហ៍នេះ រហូតដល់សប្ដាហ៍ក្រោយ។
ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងមួយស្ដីពីថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ ដោយថាចាប់ពីថ្ងៃទី០២ ខែ កុម្ភៈ ដល់ថ្ងៃទី ១១ ខែកុម្ភៈក្រសួង តម្រូវឲ្យស្ថានីយប្រេងឥន្ទនៈទាំងអស់នៅកម្ពុជា លក់រាយនៃសាំងធម្មតាក្នុងតម្លៃ ៤០០០រៀលក្នុងមួយលីត្រ។
ក្រសួងពាណិជ្ជកម្មក៏បានបង្ហាញនូវតម្លៃលក់រាយនៃប្រេងម៉ាស៊ូតដែលឡើងថ្លៃរហូតដល់ ៣៨០០រៀល ក្នុងមួយលីត្រ។
ក្នុងសេចក្ដីជូនដំណឹងដដែលនោះក្រសួងក៏បានបង្ហាញដែរថាក្នុងតម្លៃសាំង និង ប្រេងម៉ាស៊ូត លក់រាយនេះគឺបានបូកបញ្ចូលបន្ថែមនូវ ពន្ធគយ ពន្ធអាករ និង ពន្ធអាករពិសេសរួចហើយ៕
សណ្ឋាគារ Intercontinental ភ្នំពេញប្តូរឈ្មោះទៅជាសណ្ឋាគារ The Great Duke
ភ្នំពេញៈ សណ្ឋាគារ Intercontinental ភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ល្បីមួយស្ថិតនៅម្តុំ ផ្សារដើមគរ តាមបណ្តោយមហាវិថីម៉ៅសេទុងកែងនឹងមហាវិថីព្រះមុនី្នរ៉េត ដែលបានដំណើរការអស់រយៈពេលជាង ២០ឆ្នាំក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន IHG បានប្តូរឈ្មោះជាផ្លូវការទៅជាសណ្ឋាគារ The Great Duke ចាប់តាំង ពីខែកុម្ភៈឆ្នាំ២០១៨ នេះតទៅ។
យោងតាមសេចក្តីប្រកាសរបស់សណ្ឋាគារនេះ “ក្រោយរយៈពេល២០ឆ្នាំនៃភាពជាកម្មសិទ្ធិនិងការដឹកនាំ របស់ក្រុមហ៊ុនក្នុងការកំណត់ស្តង់ដារសម្រាប់សណ្ឋាគារប្រណិតៗនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Regency Company Limited មានសេចក្តីសោមនស្សរីករាយចំពោះការប្រកាសនូវការរៀបចំយីហោពាណិជ្ជកម្មថ្មីសម្រាប់សេវាកម្មបដិសណ្ឋារកិច្ចប្រណិតលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ។...
ប្រហិតវេចខ្ចប់ខុសបច្ចេកទេស និងខុសច្បាប់ជិតកន្លះតោនត្រូវសមត្ថកិច្ចបង្រ្កាប
សមត្ថកិច្ចបានឲ្យដឹងថាប្រហិតចម្រុះប្រមាណជាកន្លះតោនត្រូវបានសមត្ថកិច្ចបង្រ្កាបបានដោយរកឃើញថាមានការវេចខ្ចប់ខុសបច្ចេកទេស និង នាំចូលខុសច្បាប់តាមច្រករបៀងខេត្តបន្ទាយមានជ័យ។
អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដុតកំទិចប្រហិតចម្រុះជិតកន្លះតោន នៅចំណុចភូមិក្បាលស្ពានសង្កាត់ ក្រុងប៉ោយប៉ែត។
តាមការចុះផ្សាយដដែលអនុប្រធានទទួលបន្ទុកទីផ្សារ សាសាខាកាំកុងត្រូលខេត្តលោក ហុង លៀង បានបញ្ជាក់ថាប្រហិតចម្រុះដែលកម្លាំងចម្រុះចាប់បានគឺជាប្រហិតដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀង ដោយខុសច្បាប់ និងប្រហិតដែលវិចខ្ចប់ខុសបច្ឆេកទេស និងខូចគុណភាពម្ចាស់ត្រូវចាត់ ការតាមច្បាប់ដោយដុតកម្ទេចប្រហិតចម្រុះនោះចោល។
តាមការចុះផ្សាយដដែលការបង្រ្កាបបទល្មើសនេះធ្វើឡើងនៅវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៨ ខែមករាឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិមួយ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ...
សម្ដេចហ៊ុន សែន ជំរុញឲ្យឥណ្ឌាបង្កើនការវិនិយោគមកកម្ពុជា
សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានជំរុញឲ្យឥណ្ឌាបង្កើនការវិនិយោគមកកាន់កម្ពុជា ដោយសម្ដេចអះអាងពីស្ថេរភាពនយោបាយល្អ ជាមួយនឹងកំណើនសេដ្ឋកិច្ច។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែនលើកឡើងបែបនេះនៅក្នុងហ្វេសប៊ុករបស់ខ្លួននាល្ងាចថ្ងៃទី ២៧ មករា ក្នុង «វេទិកាធុរកិច្ចឥណ្ឌា-កម្ពុជា» ក្នុងប្រទេសឥណ្ឌា ដែលរៀបចំដោយ រដ្ឋាភិបាលឥណ្ឌា និងមានការចូលរួមពី សម្ព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។
សម្ដេចហ៊ុន សែនថា វេទិកាធុរកិច្ចនេះ ផ្តល់ឱកាសអោយពាណិជ្ចករ និងអ្នកវិនិយោគទុនឥណ្ឌាមានឱកាសបានស្វែងយល់ពីសក្តារនុពលទាំងឡាយនៅកម្ពុជា...
រដ្ឋាភិបាលដាក់គោលដៅបង្កើនផលិតផលកៅស៊ូដល់ ២៩ម៉ឺនតោនក្នុងឆ្នាំ២០២០
ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទលោក យឹម ឆៃលី បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា ដាក់គោលដៅបង្កើនផ្ទៃដីដាំដុះកៅស៊ូឲ្យបាន បរិមាណផលិតផល ២៩ម៉ឺនតោន នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្នកម្ពុជាប្រមូលផលបានត្រឹមជិត ១២ម៉ឺនតោន។
លោក យឹម ឆៃលី បានលើកឡើងបង្ហាញការរំពឹងទុកបែបនេះនាថ្ងៃទី២៦ ខែមករា ក្នុង ឱកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រកែច្នៃកៅស៊ូស្ទោង ស៊ីអស៊ីខេ២ របស់ក្រុមហ៊ុនកៅស៊ូ ជីសេ របស់វៀតណាមដែលស្ថិតក្នុងឃុំពពក ស្រុកស្ទោង...
រដ្ឋាភិបាលជំរុញឲ្យបង្កើនផលិតផលស្វាយចន្ទីដើម្បីនាំចេញទៅវៀតណាម
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទឲ្យស្ថាប័នក្រោមឱវាទជំរុញបង្កើននូវផលិតកម្មស្វាយចន្ទី ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស ឲ្យសមស្របទៅនឹងកំណើនតម្រូវការទីផ្សារនៃផលិតផលដំណាំនេះ។
ក្រសួងកសិកម្មបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ២៥ ខែ មករាម្សិលមិញស្ដីពីការជំរុញនូវផលិតកម្មស្វាយចន្ទីសម្រាប់បម្រើឲ្យការនាំចេញឲ្យសមស្របទៅនឹងកំណើនតម្រូវការទីផ្សារនៃផលិតផលដំណាំស្វាយចន្ទីនេះ។
ក្រសួងកសិកម្មបានឲ្យដឹងថាថ្មីៗនេះ សមាគមស្វាយចន្ទីវៀតណាមបានយល់ព្រម ផ្ដល់នូវពូជស្វាយចន្ទី គាំទ្របច្ចេកទេស និង ប្រមូលទិញទិន្នផលស្វាយចន្ទីពីកសិករ ឬសហគមន័កសិកម្ម ដោយអនុវត្តតាមគោលការណ៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ក្រសួងកសិកម្មបានបន្តថា ដើម្បីបង្កើនផលិតកម្មដំណាំស្វាយចន្ទីឲ្យមានប្រសិទ្ធភាព ក្រសួងណែនាំឲ្យអង្គភាពជំនាញពាក់ព័ន្ធ ពិនិត្យសិក្សាលើសក្តានុពលជាយុទ្ធសាស្រ្ត និងកំណត់តំបន់ដាំដុះសម្រាប់កសិករ និងសហគមន៍កសិកម្ម ធ្វើការផលិត និង ភ្ជាប់ទីផ្សារតាមរយៈការអនុវត្តអនុស្សរណៈយោគយល់គ្នា ស្ដីពីការជំរុញផលិតកម្មស្វាយចន្ទីកម្ពុជាសម្រាប់នាំចេញ...
សមត្ថកិច្ចឲ្យពលរដ្ឋចូលរួមដើម្បីលុបបំបាត់ទំនិញ និងអាហារមានជាតិគីមី
សមត្ថកិច្ចបានលើកឡើងថាដើម្បីលុបបំបាតុទំនិញ និងចំណីអាហារមានសាធាតុគីមី ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ។
នេះគឺជាការលើកឡើងរបស់មន្ត្រីកាំកុងត្រូលក្នុងយុទ្ធនាការចុះផ្សព្វផ្សាយដល់សិស្សជិត ៦០០នាក់នៅព្រឹកនៅថ្ងៃទី២៥ ខែមករា នៅវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
ការចុះផ្សាយនោះឲ្យដឹងថា អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យលោក ឈុន ឃាងបានឲ្យដឹងជាការយកចិត្តទុកដាក់ចំពោះសុខមាលភាពជូនពលរដ្ឋមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានចុះពិនិត្យទំនិញនិងផ្សព្វផ្សាយតាមទីផ្សារ និងតាមសាលារៀនដើម្បីអោយប្រជាពលរដ្ឋបានយល់ដឹងពីផលប៉ះពាល់ចំពោះការបរិភោគចំណីអាហារ។
ការចុះផ្សាយដដែលបានឲ្យដឹងថា ដើម្បីអោយទប់ស្កាត់ទំនិញនិងចំណីអាហារដែលមានសាធាតុគីមីបណ្តាលប៉ះពាល់សុខភាពពលរដ្ឋ គឺត្រូវមានការចូលរួមពីពលរដ្ឋ មុនទិញយកទៅប្រើប្រាស់ និងបរិភោគដោយពិនិត្យអោយបានច្បាស់លាស់នូវគុណភាព និងការបរិច្ឆេទ។
ការចុះផ្សាយនោះបន្តថាមន្រ្តីកាំកុងត្រូលបានសំណូមពរអោយសហការជាមួយមន្ត្រីជំនាញបើឃើញមានបទល្មើសដូចកន្លែងផលិតទំនិញខុសច្បាប់ ខូចគុណភាព ត្រូវរាយការណ៍ជូនមន្ត្រីជំនាញ និងស្ថាប័នសមត្តកិច្ចដើម្បីចាត់ការចំពោះជនដែលល្មើសច្បាប់ដែលគិតតែប្រយោជន៍ខ្លួនមិនគិតពីសុខភាពប្រជាពលរដ្ឋ៕
ប៊ីចេងក្លែងក្លាយរាប់តោន ត្រូវបានសមត្ថកិច្ចបង្រ្កាបនៅទីតាំងផលិត ៣កន្លែង
កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានចុះបង្ក្រាបទីតាំងផលិតប៊ីចេងក្លែងក្លាយចំនួន ៣កន្លែងក្នុងទីក្រុងភ្នំពេញ និងបានដកហូតប៊ីចេងក្លែងក្លាយជាច្រើនតោន។
កាលពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ដឹកនាំដោយលោក លី សុផាន់ណា បានចុះបង្រ្កាបទីតាំងផលិតប៊ីចេងក្លែងក្លាយ ៣កន្លែង ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងបង្រ្កាបបានប៊ីចេងសញ្ញារូបវែកក្លែងក្លាយទាំងច្រករួច និងមិនទាន់ច្រក់ជាច្រើនតោន។ នេះបើតាមការចុះផ្សាយនៅលើបណ្ដាញហ្វេសប៊ុក សង្គម...
ប្រហិតសាច់មាន់គ្មានគុណភាពជិត ២តោនរកឃើញនាំចូលខុសច្បាប់
ប្រហិតសាច់មាន់គ្មានគុណភាពជិត ២ តោន និងទំនិញផ្សេងៗជាច្រើនទៀតត្រូវបានសមត្ថកិច្ចរកឃើញថាបាននាំចូលខុសច្បាប់តាមរថយន្តក្រុងមួយតាមច្រក់ប៉ោយប៉ែត។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកម្លាំងនគរបាលឃាត់ក្រុងសិរីសោភ័ណបានឃាត់រថយន្តក្រុងក្រុមហ៊ុន ប្លូបឹស មួយគ្រឿង និងឆែកឃើញនាំចូលប្រហិតសាច់មាន់ជិត២តោន និងធុងពណ៌ជាតិគ្លុយកូស្ស៊ីរ៉ូ១៥០ធុងដុតនិងទំនិញគ្មានពន្ធជាច្រើនទៀត។
តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថា ប្រហិតសាច់មាន់ដែលវិចខ្ចប់ខុសបច្ចេកទេសចំនួន ៥៥ការ៉ុង ស្មើ១,៧៦០គីឡូក្រាម ធុងពណ៌ជាតិគ្លុយកូស្ស៊ីរ៉ូ ១៥០ធុង និងទំនិញគ្មានពន្ធជាច្រើនទៀត ត្រូវបានសមត្ថកិច្ចធ្វើការកម្ទេច ចោលនៅទីលានចាក់សំរាម ក្រុងសិរីសោភ័ណកាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ។
តាមការចុះផ្សាយដដែលបានឲ្យដឹងថាកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានប្រាប់ថា កាលពីយប់ថ្ងៃទី២១ ខែមករា...
សមត្ថកិច្ចបង្រ្កាបបានសាច់និងឆ្អឹងមាន់ខូចគុណភាពជិត ១តោន
សមត្ថកិច្ចបានឲ្យដឹងថាសាច់ និងឆ្អឹងមាន់ ខូចគុណភាពជិត ១តោនត្រូវបានមន្ត្រីកាំកុងត្រូលចាប់បាន ខណៈឈ្មួញបំរុងនាំចូលពីប្រទេសថៃមកលក់នៅកម្ពុជា។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពីថ្ងៃទី២១ ខែមករាម្សិលមិញមន្ត្រីកាំកុង ត្រូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រួតពិនិត្យ និង ចាប់តាមសាច់ និងឆ្អឹងមាន់ ខូចគុណភាពជិត ១តោន។
តាមការចុះផ្សាយអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា មន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់បានសាច់និងឆ្អឹងមាន់ខូចគុណភាពចំនួន ៧៦ ថង់ស្មើ និង៧៦០គីឡូក្រាម ដែលឈ្មួញដាក់បង្កប់តាមរទេះនាំចូលពីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ការចុះផ្សាយដដែលនោះបន្តថាសាច់ និងឆ្អឹង ដែលមន្ត្រីជំនាញចាប់បាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានយកទៅដុតកម្ទេចចោល ហើយមន្ត្រីជំនាញកំពុងស្រាវជ្រាវរកឈ្មួញល្មើសច្បាប់ដែលនាំចូលសាច់ និងឆ្អឹងមាន់ខូចគុណភាពពីប្រទេសថៃ...