ព្រីនស៍ស៊ុបភើម៉ាឃីតនឹងពង្រីកវិសាលភាពទីតាំងផ្សារទំនើបរបស់ខ្លួនអោយបាន១០ទីតាំងនៅភ្នំពេញក្នុងឆ្នាំនេះ

ព្រីនស៍ ស៊ុបភើម៉ាឃីត នឹងពង្រីកវិសាលភាពទីតាំងផ្សារទំនើបរបស់ខ្លួន អោយបាន១០ទីតាំងក្នុងរាជធានីភ្នំពេញក្នុងឆ្នាំនេះ ដើម្បីបំពេញតម្រូវការទិញទំនិញពីប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង។លើកឡើងនៅក្នុងពិធីសម្ភោធន៍ផ្សារទំនើបទី៩ របស់ព្រីនស៍ស៊ុបភើម៉ាឃីត នៅជិតរង្វង់មូលកាំកូស៊ីធី នាព្រឹកថ្ងៃទី ៣០ ខែតុលានេះ លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket បានបញ្ជាក់ថា ការពង្រីកទីតាំងផ្សារទំនើបរបស់ព្រីនស៍ ជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញនេះ គឺដោយសារយើងបានមើលឃើញពីតម្រូវការកើនឡើងនៃការទិញទំនិញអោយមានគុណភាព និងអនាម័យ ជាមួយនឹងតម្លៃសមរម្យ ពីប្រជាពលរដ្ឋក្នុងទីក្រុងមានការកើនឡើង ខណៈដែលកម្រិតជីវភាពពលរដ្ឋកម្ពុជា...

ចក្រភពអង់គ្លេសជាទឹកដីដែលពលរដ្ឋខ្លួនក្លាយជាមហាសេដ្ឋី

មហាសេដ្ឋីប្រាក់វាល់លាននឹងមហាសេដ្ឋីដែលខំប្រឹងរកស៊ីដោយខ្លូនឯងរបស់ចក្រភពអង់គ្លេសមានចំនួនច្រើនជាង 90% ក្នុងបញ្ជីអ្នកមានឆ្នាំ 2018 ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ ពាណិជ្ជករ Jim Ratcliffe ដែលចាប់ផ្តើមគម្រោងលំនៅដ្ឋានសង្គមនៅទីក្រុង Manchester ស្ថិតនៅលើកំពូលតារាងដែលបានចុះផ្សាយក្នុងកាសែត Sunday Times (ST) មានទ្រព្យសម្បត្តិ 21.05 ពាន់លានផោន (ស្មើនឹង 28.5 ពាន់លានដុល្លារ)។ លោក Ratcliffe ត្រូវបានបណ្តេញចេញបន្ទាប់ពីបានធ្វើការងាររយៈពេលបីថ្ងៃដំបូងរបស់គាត់ ហើយមិនបានចាប់ផ្តើមអាជីវកម្មរហូតដល់គាត់មានអាយុជិត 40...

UNDP ចុះអនុស្សរណៈជាមួយក្រុមហ៊ុនវើលប្រ៊ីដ ដើម្បីផ្តល់ការគាំទ្រលើគម្រោងស្នាក់នៅតម្លៃសមរម្យ

ភ្នំពេញ៖ UNDP ចុះអនុស្សរណៈជាមួយក្រុមហ៊ុនវើលប្រ៊ីដ ដើម្បីគាំទ្រគម្រោងលំនៅដ្ឋានតម្លៃសមរម្យថាបានចូលរួមចំណែកក្នុងការជួយពលរដ្ឋដែលមានចំណូលទាប អោយមានលទ្ធភាពទទួលបានលំដ្ឋានស្នាក់នៅមានគុណភាព។លោក និក បេរេសហ្វដ (Nick Beresford) នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជាលើកឡើងថាការចុះអនុស្សរណៈជាមួយក្រុមហ៊ុនវើលប្រ៊ីដនាពេលនេះ បានឆ្លុះបញ្ជាំងពីភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលសំដៅជំរុញការវិនិយោគប្រកបដោយចីរភាព ក្នុងន័យចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។លោកបន្ថែមថាតាមរយៈកិច្ចព្រមព្រៀងនេះ អង្គការ UNDP នឹងធ្វើការសិក្សាវាយតម្លៃទៅលើការកកើតឡើងវិញក្នុងអាជីវកម្ម និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារដែលមានចំណូលទាប អោយមានលទ្ធភាពចូលរួមក្នុងគម្រោងអភិវឌ្ឍបណ្ដុំសហគ្រាសធុនតូច និងមធ្យម។លើកឡើងនៅក្នុងពិធីចុះហត្ថលេខាងលើអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជនក្រោមការផ្តួចផ្តើមពីអង្គការ UNDP...

អាំងប៉ាវពីព្រីនស៍ស៊ុបភើម៉ាឃីត អបអរខួប២ឆ្នាំ លក់បញ្ចុះរហូតដល់20%

ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត ផ្តល់ជូននូវការលក់បញ្ចុះតម្លៃពិសេសរហូតដល់ 20% រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី17 និង18ខែកក្កដានេះ ដើម្បីអបអរសាទរ គំរប់ខួប២ឆ្នាំរបស់ខ្លួន ដែលមានវត្តមានក្នុងប្រទេសកម្ពុជា។ព្រីនស៍ស៊ុបភើម៉ាឃីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនខ្នាតធំរបស់ចិនក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុនព្រីនស៍គ្រុប នៅថ្ងៃទី17 និង18 ខែកក្កដានេះ បានប្រកាសលក់បញ្ចុះតម្លៃពិសេសរហូតដល់2០% គ្រប់មុនទំនិញទាំងអស់ដែលមាននៅក្នុងផ្សារទំនើប រួមជាមួយប្រូម៉ូសិនដ៏ធំ សំរាប់អតិថិជន ដែលបានគាំទ្រចំពោះរាល់ផលិតផលរបស់ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត កាលពីពេលកន្លងមក។កម្មវិធីពិសេសៗដែលព្រីនស៍ស៊ុបភើម៉ាឃីត នឹងត្រូវផ្តល់ជូនរួមមាន ១.ការចែកសន្លឹកCouponសម្រាប់អតិថិជនគ្រប់ៗគ្នា ដោយគ្រាន់តែចូលហាង គឺអាចទទួលបានតែម្តង...

ផ្សារទំនើបសិនជូរីផ្លាហ្សា នឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្មថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ

ផ្សារទំនើបសិនជូរីផ្លាហ្សា នឹងក្លាយជាតំបន់ ឧស្សាហកម្ម, ពាណិជ្ជកម្ម, សេវាកម្ម និងតំបន់ទេសចរណ៍ដ៏សំខាន់ថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ បន្ទាប់ពីផ្សារនេះ ត្រូវបានវិនិយោគឡើងវិញធំជាងមុន ដើម្បីបំរើតម្រូវការពលរដ្ឋក្នុងទីក្រុង។ក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សាជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ  លោកស្រី ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុនសេនជូរីគ្រុបបានថ្លែងឱ្យដឹងថា ផ្សារ ទំនើបសិនជូរីផ្លាហ្សា នឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និង ទេសចរណ៍ដ៏ធំបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងក្លាយទៅជាទីចាប់អារម្មណ៍ ខ្លាំងបំផុតរបស់ភ្ញៀវទេសចរជាតិ...

ពីស្ត្រីមេផ្ទះក្លាយជាសហគ្រិនឆ្នើមទី១ដែលគណកម្មការវាយតំលៃផ្តល់ពិន្ទុខ្ពស់ជូនក្នុងចំណោមសហគ្រិន១១នាក់ពីកម្មវិធី CEO AWARD 2019 របស់ CEO Master Club

អបអរសារទរ លោកស្រី លាង ធារ៉ា អគ្គនាយិការ ក្រុមហ៊ុន ធារ៉ា លាង ឯ.ក របស់ផលិតផលគ្រឿងសំអាងម៉ាកយិហោខ្មែរ T&L Natural ក្នុងឱកាសដែលលោកស្រីទទួលពានសហគ្រិនឆ្នើមទី១ ដែលគណកម្មាការវាយតំលៃផ្តល់ពិន្ទុជូនក្នុងចំណោមសហគ្រិន១១នាក់ក្នុងម្មវិធី CEO AWARD 2019 របស់ CEO Master Club ដែលប្រព្រិត្តទៅកាលពីរាត្រីថ្ងៃសៅរ៍ ទី២៦ ខែតុលា...

ប្រហិតសាច់មាន់គ្មានគុណភាពជិត ២តោនរកឃើញនាំចូលខុសច្បាប់

ប្រហិតសាច់មាន់គ្មានគុណភាពជិត ២ តោន និងទំនិញផ្សេងៗជាច្រើនទៀតត្រូវបានសមត្ថកិច្ចរកឃើញថាបាន​នាំចូលខុសច្បាប់​តាម​រថយន្ត​ក្រុង​មួយតាមច្រក់ប៉ោយប៉ែត។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​កម្លាំង​នគរបាល​ឃាត់ក្រុងសិរីសោភ័ណបានឃាត់​រថយន្តក្រុង​ក្រុមហ៊ុន​ ប្លូ​បឹ​ស​ មួយ​គ្រឿង ​ និង​ឆែក​ឃើញ​នាំចូលប្រហិត​សាច់​មាន់​ជិត​២​តោន​ និង​ធុង​ពណ៌​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ​១៥០​ធុង​ដុត​និង​ទំនិញ​គ្មាន​ពន្ធ​ជា​ច្រើន​ទៀត​។​ តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថា ​ប្រហិត​សាច់​មាន់​ដែល​វិច​ខ្ចប់​ខុស​បច្ចេកទេស​ចំនួន ​៥៥​កា​រ៉ុ​ង​ ស្មើ​១,៧៦០​គីឡូក្រាម ​​ធុង​ពណ៌​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ​ ១៥០​ធុង​ និង​ទំនិញ​គ្មាន​ពន្ធ​ជា​ច្រើន​ទៀត​ ត្រូវបាន​សមត្ថកិច្ចធ្វើការ​កម្ទេច​ ចោលនៅ​ទីលាន​ចាក់សំរាម​ ក្រុង​សិរី​សោភ័ណកាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​ ម្សិលមិញ​។​ ​ ​ ​តាមការចុះផ្សាយដដែលបានឲ្យដឹងថាកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ កាលពី​យប់​ថ្ងៃ​ទី​២១​ ខែមករា​...

កម្ពុជា-វៀតណាមរួមគ្នាសាងសង់ផ្សារគំរូព្រំដែនមួយឈ្មោះថា «ផ្សារដា»

កម្ពុជា-វៀតណាមបានរួមគ្នាបើកការដ្ឋានសាងសងផ្សារគំរូព្រំដែនមួយជាលើកដំបូងឈ្មោះថា «ផ្សារដា» ដើម្បី​បង្កើន​​ទំហំ​ពាណិជ្ជ​កម្ម​នៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។ តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថានៅព្រឹកថ្ងៃទី១៦ ខែមករានេះរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ាន សូរស័ក្តិ និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាលោក វ៉ូ ហ្គុងមិញ (Vu Quang Minh)បានបើកការដ្ឋានសាងសង់ជាផ្លូវការនូវផ្សារគំរូព្រំដែនមួយឈ្មោះថា «ផ្សារដា»  ដែលមាន​ទីតាំង​ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ និងជាប់ព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម។ ការចុះផ្សាយដដែលនោះឲ្យដឹងថាលោក ប៉ាន សូរស័ក្តិបានថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋាន​សាង​សង់ថា...

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...

CDC អនុម័តគម្រោងវិនិយោគថ្មី៩គម្រោងបន្ថែមក្នុងខែធ្នូនេះ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច អនុម័តឲ្យដំណើរការវិនិយោគគម្រោងថ្មីចំនួន៩ទីតាំងបន្ថែមក្នុងខែធ្នូនេះនៅកម្ពុជា ជាមួយឪកាសកាងាររាប់ពាន់កន្លែង។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្ស អភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា បើផ្អែកតាម សំណើសុំវិនិយោគ របស់ ក្រុមហ៊ុនឯកជនខាងលើ គណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោមដោយ គម្រោងវិនិយោគថ្មីៗទាំង៩នោះរួមមាន៖ ១- “SCHNEITEC POWER CO., LTD”គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី...