Home ព័ត៌មានជាតិ សេដ្ធកិច្ច

សេដ្ធកិច្ច

ក្រុមហ៊ុន កាហុកភីធីអ៊ី និង ក្រុមហ៊ុនស្មាត អាស្យាតា បានចុះហត្ថលេខាជាដៃគូពាណិជ្ជកម្ម ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍តែមួយគត់

ភ្នំពេញ៖ ក្រុមហ៊ុន កាហុកភីធីអ៊ី អិលធីឌី និងក្រុមហ៊ុន ស្មាតអាស្យាតា បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា នៅសណ្ធាគារសាន់វេ ក្នុងគោលបំណងបង្កើតទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនទាំងពីរ ក៏ដូចជាចង់អោយប្រជាពលរដ្ឋទទួលបាននូវការយល់ដឹងបន្ថែមទៀតអំពី គុណភាព គុណប្រយោជន៍ និង សេវាកម្ម ដែលផ្ដល់ដោយក្រុមហ៊ុនទាំងពីផងដែរ។ ការចុះកិច្ចសហការដៃគូពាណិជ្ជកម្មនេះ នឹងនាំមកនូវកម្មវិធីបញ្ចុះតម្លៃផ្សេងៗ និងការផ្ដល់ជូន ដ៏ពិសេសសម្រាប់ អតិថិជនដែលតែងតែគាំទ្រទូរស័ព្ទដៃស៊ីងតិច និង ក្រុមហ៊ុន ស្មាតអាស្យាតា ដែលជា ប្រតិបត្តិករ...

សមត្ថកិច្ចឲ្យពលរដ្ឋចូលរួមដើម្បីលុបបំបាត់ទំនិញ និងអាហារមានជាតិគីមី

សមត្ថកិច្ចបានលើកឡើងថាដើម្បី​លុប​បំ​បា​តុ​ទំនិញ​ និង​ចំណី​អា​ហារ​មាន​សា​ធាតុគីមី​ ត្រូវ​មានការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ។ នេះគឺជាការលើកឡើងរបស់​​​មន្ត្រី​កាំកុងត្រូលក្នុងយុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​ដល់​សិស្ស​ជិត​ ៦០០​នាក់​នៅ​ព្រឹក​នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ នៅ​វិទ្យាល័យ​ហ៊ុន​សែន​ឈ្នួ​រ​មាន​ជ័យ​​ ឃុំ​ឈ្នួ​រ​មាន​ជ័យ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។ បើតាមការចុះផ្សាយ​របស់​អគ្គស្នង​ការនគរបាលជាតិ។​ ​ការចុះផ្សាយនោះឲ្យដឹងថា​ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យលោក​ ឈុ​ន​ ឃាង​បាន​ឲ្យដឹង​​ជា​ការ​យកចិត្ត​ទុក​ដាក់​​ចំពោះ​សុខមាលភាព​ជូន​ពល​រដ្ឋ​​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​ទំនិញ​និង​​ផ្សព្វផ្សាយ​តាម​ទីផ្សា​រ និង​​តាម​សាលារៀន​ដើម្បី​អោយ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពីផល​ប៉ះពាល់​ចំពោះ​ការ​បរិភោគ​ចំណីអាហារ​។​ ​ការចុះផ្សាយដដែលបានឲ្យដឹងថា ដើម្បី​អោយ​ទប់ស្កាត់​ទំនិញ​និង​ចំណីអាហារ​ដែល​មាន​សា​ធាតុគីមី​បណ្តាល​ប៉ះ​ពាល់​​សុខភាព​ពលរដ្ឋ​ គឺ​ត្រូវ​មានការ​ចូលរួម​ពីពលរដ្ឋ​ មុន​ទិញ​យក​ទៅ​ប្រើប្រាស់​ និង​បរិភោគ​ដោយ​ពិនិត្យ​អោយ​បាន​ច្បាស់លាស់​នូវ​គុណភាព ​និង​ការ​បរិច្ឆេទ​។​ ​ ​ ​ការចុះផ្សាយនោះបន្តថាមន្រ្តីកាំកុងត្រូលបាន​សំណូមពរ​អោយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បើ​ឃើញ​មាន​បទល្មើស​ដូច​កន្លែង​ផលិត​ទំនិញ​ខុសច្បាប់​ ខូចគុណភាព​ ត្រូវ​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ និង​ស្ថាប័ន​សមត្ត​កិច្ច​ដើម្បី​ចាត់ការ​ចំពោះ​ជន​ដែល​ល្មើស​ច្បាប់​ដែល​គិតតែ​ប្រយោជន៍​ខ្លួន​មិន​​គិត​ពី​សុខភាព​ប្រជាពលរដ្ឋ​៕

ក្រុមហ៊ុនដីធ្លីដ៏ធំរបស់អាមេរិកដាក់ការជឿជាក់ខ្លាំងលើវិស័យដីធ្លីកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨៖ អ្នកជំនាញថាក្រុមហ៊ុនដីធ្លីដ៏ធំរបស់អាមេរិក Keller Williams Realty បានដាក់ការជឿជាក់ជាខ្លាំង លើវិស័យដីធ្លីកម្ពុជា ថានឹងមានការរីកចម្រើនមួយកម្រិតទៀតនាពេលអនាគត។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចុះពីលើយន្ដហោះកាលពីម្សិលមិញលោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា រយៈពេលប៉ុន្មានខែ ក្រោយលោកបានចុះហត្ថលេខាទិញ Master Franchise ពី Keller Williams Realty...

ប៊ីចេង​ក្លែងក្លាយ​រាប់តោន ត្រូវបានសមត្ថកិច្ចបង្រ្កាប​នៅ​ទីតាំង​ផលិត ៣កន្លែង

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានចុះ​បង្ក្រាប​ទីតាំងផលិតប៊ីចេងក្លែងក្លាយចំនួន ៣កន្លែងក្នុងទីក្រុងភ្នំពេញ​ និង​បានដកហូតប៊ីចេង​ក្លែងក្លាយជា​ច្រើនតោន​​។ កាលពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ព្រះរាជអាជ្ញារង នៃ​អយ្យការ​​អមសា​លាដំបូង ដឹកនាំដោយលោក លី សុផាន់ណា បានចុះបង្រ្កាបទីតាំងផលិតប៊ីចេងក្លែងក្លាយ ៣​កន្លែង ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងបង្រ្កាបបានប៊ីចេងសញ្ញារូបវែកក្លែងក្លាយទាំងច្រករួច និង​មិនទាន់ច្រក់ជាច្រើនតោន។ នេះបើតាមការចុះផ្សាយ​នៅលើបណ្ដាញហ្វេសប៊ុក សង្គម...

សម្ដេចហ៊ុន សែន ជំរុញឲ្យឥណ្ឌាបង្កើនការវិនិយោគមកកម្ពុជា

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានជំរុញឲ្យឥណ្ឌាបង្កើនការវិនិយោគមកកាន់កម្ពុជា ដោយសម្ដេចអះអាងពីស្ថេរភាពនយោបាយល្អ ជាមួយនឹងកំណើនសេដ្ឋកិច្ច។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែនលើកឡើងបែបនេះនៅក្នុងហ្វេសប៊ុករបស់ខ្លួននាល្ងាចថ្ងៃទី ២៧ មករា ក្នុង «វេទិកាធុរកិច្ចឥណ្ឌា-កម្ពុជា» ក្នុងប្រទេសឥណ្ឌា ដែលរៀបចំដោយ រដ្ឋាភិបាលឥណ្ឌា និងមានការចូលរួមពី សម្ព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។ សម្ដេចហ៊ុន សែនថា វេទិកាធុរកិច្ចនេះ ផ្តល់ឱកាសអោយពាណិជ្ចករ និងអ្នកវិនិយោគទុនឥណ្ឌាមានឱកាសបានស្វែងយល់ពីសក្តារនុពលទាំងឡាយនៅកម្ពុជា...

ស្រុកអង្គស្នួលទទួលបានគម្រោងអភិវឌ្ឍន៍ទីក្រុងរណបធំមួយពីវិនិយោគិនខ្មែរ-ចិននៅលើផ្ទៃដីជាង ២៤ហិចតា

ទីក្រុងរណបថ្មី Emerald City ប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការនៅលើផ្ទើដី24.5ហិចតា ក្នុងស្រុកអង្គស្នួល ដែលជាគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបដ៏ធំមួយ ក្នុងខេត្តកណ្ដាល។លើកឡើងនៅក្នុងពិធីសម្ពោធបើកការដ្ឋានទីក្រុងរណបថ្មី Emerald City កាលពីចុងសប្ដាហ៍មុននេះ លោក កែវ មុន្នីរ័ត្ន អគ្គនាយក Emerald City បានឲ្យដឹងថា Emerald City គឺជាគម្រោងដែលស្ថិតនៅក្នុងតំបន់សក្តានុពលកំពុងអភិវឌ្ឍន៍ខ្លាំងក្នុងខេត្តកណ្ដាល ដែលគម្រោងនេះ អភិវឌ្ឍទៅលើផ្ទះ លំនៅឋាន...

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...

ចិនព្រមទទួលពិនិត្យសំណើររបស់កម្ពុជាដែលចង់នាំចូលកសិផលទៅលក់នៅចិនដោយមានការអនុគ្រោះពន្ធ

(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានយល់ព្រមទទួលយកទៅពិនិត្យក្នុងការរៀបចំអនុវត្តពិធីសារនៃអនុស្សរណៈស្តីអំពីការនាំចេញទំនិញកសិផលពីកម្ពុជាទៅកាន់ប្រទេសចិនដោយអនុ​គ្រោះពន្ធចំនួន ៨.០៣០មុខទំនិញ ដែលបានចុះហត្ថលេខាកាលពីខែមិនាឆ្នាំ២០១៦។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្មកម្ពុជានៅថ្ងៃទី២១ ធ្នូនេះ។ ការប្រកាសរបស់រដ្ឋាភិបាលចិនបែបនេះ គឺធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងលោកស្រី Gao Yan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២១ ធ្នូនេះ។ ក្នុងជំនួបនោះ ភាគីចិនសន្យាជួយគាំទ្រគម្រោងនានា ដែលក្រសួងកសិកម្មកម្ពុជាបានស្នើសុំហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ បន្ថែមពីនេះភាគីចិនក៏បានប្រកាសពីការជួយកម្ពុជាក្នុងការរៀបចំធ្វើផែនការមេនៃការធ្វើទំនើបកម្មវិស័យកសិកម្មរបស់កម្ពុជាឲ្យកាន់តែទំនើបដើម្បីបង្កើនជីវភាពរបស់ប្រជាជនឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕

មជ្ឈមណ្ឌលកម្សាន្តខ្នាតធំ ព្រីនស៍ ម៉ាណ័រ សម្ពោធបើកដំណើរការជាផ្លូវការ នៅតំបន់គៀនស្វាយ

ពិធីបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង...

ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប ចង់ប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់អោយក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត ខេមបូឌា គ្រុប ចង់ប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់ អោយក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ ដោយគម្រោងធំៗចំនួន៤ នឹងត្រូវសាងសង់ឡើងនៅលើទីតាំងនេះ។បើតាមការអោយដឹងពីលោក Li Min អគ្គនាយកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឲ្យដឹងនៅក្នុងពិធីបញ្ចប់ការសាងសង់ គ្រោងឆ្អឹងអគារព្រីនស៍ ម៉ូឌើន ផ្លាហ្សាជាស្ថាពរ នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះនៅតាមបណ្ដាលផ្លូវនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ថា...