មូលហេតុដែលជំងឺធាត់អាចបណ្តាលឱ្យកើតជំងឺមហារីក

59

អ្នកវិទ្យាសាស្ត្រនិយាយថាការរកឃើញថ្មីមួយអាចពន្យល់ពីមូលហេតុដែលមនុស្សធាត់ទំនងជាវិវត្តទៅជាជំងឺមហារីក។

ក្រុមការងារស្រាវជ្រាវមកពី Trinity College Dublin បានរកឃើញថាប្រភេទនៃកោសិកាដែលរាងកាយប្រើប្រាស់ដើម្បីបំផ្លាញជាលិកាមហារីកដែលសម្បូដោយជាតិខ្លាញ់និងឈប់តំណើរការ។

វិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកចក្រភពអង់គ្លេសនិយាយថាជំងឺធាត់គឺជាមូលហេតុដែលអាចការពារបានច្រើនបំផុតនៃជំងឺមហារីកនៅចក្រភពអង់គ្លេសបន្ទាប់ពីការជក់បារី។

ហើយករណីច្រើនជាងមួយក្នុងចំណោមករណីជំងឺមហារីកចំនួន 20   មានករណីប្រហែល 22,800 ក្នុងមួយឆ្នាំៗនៅចក្រភពអង់គ្លេសត្រូវបានបង្កឡើងដោយសារតែការឡើងទម្ងន់។ អ្នកជំនាញសង្ស័យថាជាតិខ្លាញ់បានបញ្ជូនសញ្ញាទៅរាងកាយដែលអាចធ្វើឱ្យខូចកោសិកាទាំងអស់ដែលនាំឱ្យកើតជំងឺមហារីកនិងបង្កើនចំនួននៃរោគសញ្ញា។

បច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រមកពី Trinity បានបង្ហាញនៅក្នុងទស្សនាវដ្ដី Nature Immunology ពីរបៀបដែលកោសិកាប្រយុទ្ធប្រឆាំងជំងីមហារីករបស់រាងកាយត្រូវបានបំពេញដោយសារជាតិខ្លាញ់។

ហើយពួកគេសង្ឃឹមថានឹងអាចរកឃើញថ្នាំព្យាបាលដែលអាចស្តារសមត្ថភាពប្រយុទ្ធប្រឆាំងរបស់កោសិការដែលអាចប្រឆាំងជំងឺមហារីកទាំងនេះ។

ការសម្រកទម្ងន់ខ្លះ

សាស្ត្រាចារ្យ Lydia Lynch បាននិយាយថា «សមាសធាតុដែលអាចទប់ស្កាត់ការស្រូបយកជាតិខ្លាញ់ដោយកោសិការដែលអាចប្រឆាំងជំងឺមហារីកអាចជួយបាន។

“យើងបានសាកល្បងវានៅក្នុងបន្ទប់ពិសោធន៍ហើយបានរកឃើញថាវាអនុញ្ញាតឱ្យពួកវាសម្លាប់ម្តងទៀត។

ប៉ុន្តែតាមវិធីសាស្រ្តល្អប្រសើរជាងនេះគឺការសម្រកទំងន់ខ្លះពីព្រោះវាមានសុខភាពល្អជាងសម្រាប់អ្នក។

វេជ្ជបណ្ឌិត Leo Carlin មកពីវិទ្យាស្ថាន Beatson ស្រាវជ្រាវជំងឺមហារីកចក្រភពអង់គ្លេសបាននិយាយថាទោះបីជាយើងដឹងថាជំងឺធាត់បង្កើនហានិភ័យនៃជំងឺមហារីក 13 ប្រភេទខុសៗគ្នាក៏ដោយ ក៏យើងនៅតែមិនយល់ច្បាស់អំពីយន្តការដែលជាប្រភពផ្សាភ្ជាប់។

ការសិក្សានេះបានបង្ហាញពីរបៀបដែលម៉ូលេគុលជាតិខ្លាញ់ការពារកោសិកាភាពស៊ាំពីទីតាំងត្រឹមត្រូវនៃប្រព័ន្ធសម្លាប់ដុំសាច់របស់ពួកគេនិងផ្ដល់វិធីសាស្ត្រថ្មីៗដើម្បីធ្វើការស៊ើបអង្កេតការព្យាបាល។

ការស្រាវជ្រាវជាច្រើនផ្តោតលើរបៀបដែលដុំសាច់រីកលូតលាស់ដើម្បីស្វែងរកគោលដៅការបំលែងអាហារទៅជាថាមពលដើម្បីបញ្ឈប់វា ដូច្នេះនេះគឺជាការរំលឹកមួយដែលយើងគួរតែពិចារណាពីការបំលែងអាហារអាហារទៅជាថាមពលនៃកោសិកាភាពស៊ាំផងដែរ។

ការជៀសវាងជំងឺមហារីក

ដើម្បីកាត់បន្ថយហានិភ័យ:

  • រក្សាទម្ងន់ធម្មតា
  • ឈប់​ជក់បារី
  • ញ៉ាំអាហារមានសុខភាពល្អ
  • កាត់បន្ថយគ្រឿងស្រវឹង
  • ជៀសវាងកុំឲ្យត្រូវពន្លឺថ្ងៃ