ឯកឧត្តម ខូយ រីដា ឯកឧត្តម យឹម វិសិដ្ឋឯកឧត្តម ស៊ុយ ឌីម៉ង់ និងបេក្ខភាពសមាជិកព្រឹទ្ធសភាភូមិភាគទី៧សំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំនៃស្រុកភ្នំក្រវាញនិងស្រុកតាលោសែនជ័យចំនួន៥៣នាក់ជាអង្គបោះឆ្នោត

23

 

ខេត្តពោធិសាត់:)ឯកឧត្តម ខូយ រីដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម យឹម វិសិដ្ឋ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំក្រវាញ ឯកឧត្តម ស៊ុយ ឌីម៉ង់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតាលោសែនជ័យនិងបេក្ខភាពសមាជិកព្រឹទ្ធសភាភូមិភាគទី៧រួមមានឯកឧត្តម ញ៉ូវ សុង ឯកឧត្តម ខូយ ឌី និង ឯកឧត្តម  ញ៉ឹក សារ៉េត បានអញ្ជើញជាអធិតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំនួន៥៣នាក់ ស្រី ១១នាក់ក្នុងនោះស្រុកភ្នំក្រវាញចំនួន៣៥នាក់ស្រី៧នាក់និងស្រុកតាលោសែនជ័យចំនួន១៨នាក់ ស្រី៤នាក់ជាអង្គ បោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ ដែលបានប្រារព្ធធ្វើនៅស្នាក់ការគណបក្សស្រុកទាំង២នាថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា  អនុប្រធានគណបក្សខេត្ត  និងក្រុមការងារចុះជួយស្រុក។
ឯកឧត្តម  ញ៉ូវ សុង បេក្ខភាពទ្រឹទ្ធ សភាប្រចាំភូមិភាគទី៧ បានអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ទាំងស្រុង ។ ឯកឧត្តម បានជម្រាបជូនថាអស់រយៈពេលជាងមួយសប្តាហ៍មកនេះ ក្រុមការងារបានចុះផ្សេព្វផ្សាយអំពីកិច្ចដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ដែលបានចាប់ដំណើរការកាលពីថ្ងៃទី១០និងបញ្ចប់នៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៤មានភាពរលូននិងធ្វើសមាជិក សមាជិការក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោតបានការយល់ដឹងនិងត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីបោះឆ្នោតជ្រើសតាំងព្រឹទ្ធ​សភានីតិកាលទី៥ឆ្នាំ២០២៤នាពេលខាងមុខទទួលបានជោគជ័យ។
ឯកឧត្តម យឹម វិសិដ្ឋ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញឯកឧត្តម ស៊ុយ ​ឌីម៉ង់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកតាលោសែនជ័យ និងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជន  កម្ពុជានិងជាអភិបាលនៃគណៈអភិបាលខេត្តបានលើកឡើងថា សមាជិក សមាជិការ ម្នាក់ៗនៃក្រុមប្រឹក្សាទាំង៦ឃុំក្នុងស្រុកភ្នំក្រវាញ និង២ឃុំស្រុកតាលោសែនជ័យនឹងក្លាយជាសន្លឹកឆ្នោតផ្លូវការមួយសន្លឹកដ៏មានសារៈសំខាន់ ដើម្បីគាំទ្រ និងជ្រើសរើសបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តម ក្រុមប្រឹក្សាព្រះមហាក្សត្រនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឺទ្ធសភា សម្រាប់នីតិកាលទី៥ឆ្នាំ២០២៤។ ជាទូទៅគណបក្សប្រជាជនកម្ពុជាគ្រប់ផ្នែក គ្រប់ថ្នាក់តែងតែអនុវត្តទៅតាមសេចក្តីសម្រេចនិងសេចក្តីណែនាំរបស់គណកម្មាធិការកណ្តាល ក្នុងគោលដៅរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤ត្រូវនឹងថ្ងៃអាទិត្យ ១រោជខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧។បោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ គឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ និងបោះឆ្នោតអសកល ដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រនិងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៤៩ទូទាំងខេត្ត ជាអង្គបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន ។ ក្នុងនាមប្រធានគណបក្សខេត្តនិងក្នុងនាមក្រុមការងារសូមសម្តែងការគោរពដឹងគុណចំពោះអង្គបោះឆ្នោត តែងតែផ្តល់ការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ ក្នុងរយៈពេល៤៥ឆ្នាំហើយសូមឱ្យអង្គបោះឆ្នោតបន្តគាំទ្រគ្រប់ៗអាណត្តិទៅទៀត ។ ជាមួយគ្នានោះត្រូវ អនុវត្តយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌និងគោរពនូវលទ្ធផលនៃការបោះឆ្នោតដើម្បីរក្សាបរិយាកាសនយោបាយប្រកបដោយលក្ខណៈសេរីយុត្តិធម៌ សណ្តាប់ធ្នាប់និងសុវត្ថិភាព ក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជាឱ្យកាន់តែរឹងមាំឡើង ។ ក្នុងឱកាសនេះសូមអំពាវនាវដល់អង្គបោះឆ្នោតសូម អញ្ជើញទៅបោះឆ្នោតនិងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កានិងមានលេខរៀងទី១នៅលើ សន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវជោគវាសនារបស់ជាតិនិងប្រជាជន។គណបក្ស ប្រជាជនកម្ពុជា ប្តេជ្ញាបន្តខិតខំអស់ពីលទ្ធភាពក្នុងការអនុវត្តកម្មវិធីនយោបាយ សំដៅថែរក្សានូវសន្តិភាព ឯករាជ្យជាតិ អធិបតេយ្យ​និងបូរណភាពទឹកដី ។ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋទាំងនៅថ្នាក់ជាតិនិងនៅថ្នាក់ក្រោមជាតិនិងជម្រុញការអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនប្រជាជនមានជីវភាពកាន់តែសម្បូសប្បាយរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម។ក្នុងខណៈនោះ ឯកឧត្តមបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារចុះជួយមូលដ្ឋានស្រុកដែលបានបង្កលក្ខណៈល្អគ្រប់បែបយ៉ាងជូនដល់អង្គបោះឆ្នោតដូចជាការធ្វើដំណើរ ការស្នាក់នៅ ការហូបចុកផ្តល់ភាពងាយស្រួលដល់អង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ៕