កម្លាំងចម្រុះបានចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទនៅចំណុចដៃតាថោ  បឹងទង់ ស្ថិតក្នុងភូមិសាស្ត្រឃុំស្រឡៅ ស្រុកតាំងគោគ

21

(កំពង់ធំ)÷ លោក កែវ សុខឈឿន សង្កាត់ជលផល ជលផលស្រុកបារាយណ៍ (ប្រចាំស្រុកតាំងគោក) និងមន្ត្រីសង្កាត់រដ្ឋបាលជលផលបារាយណ៍ប្រចាំការនៅស្រុកតាំងគោក សហការជាមួយកម្លាំងផ្នែកសឹករងស្រុកតាំងគោក រួមទាំងកម្លាំងប្រជាការពារភូមិទួលតាមុំ បានចុះបង្ក្រាបបទល្មើសនេសាទបាន១ករណីចំណុចដៃតាថោ  បឹងទង់ ស្ថិតក្នុងភូមិសាស្ត្រឃុំស្រឡៅ ស្រុកតាំងគោគ ខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក កែវ សុខឈឿន សង្កាត់ជលផលស្រុកបារាយណ៍ (ប្រចាំស្រុកតាំងគោក) បានសហការជាមួយកម្លាំងរាជ អាវុធហត្ថស្រុកតាំងគោក និងក្រុមកម្លាំងចម្រុះបានចុះអនុវត្តដល់គោលដៅ និងបង្ក្រាបបទល្មើសនេសាទរួមមាន÷ វត្ថុតាងឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ត្រូវបានរុះរើនិងបំផ្លាញចោលនៅនឹងកន្លែង របាំងស្បៃមុង៦របាំង ប្រវែង១៨០ ម៉ែត្រ ឡុក០៦គ្រឿង  លប/លូ០៦មាត់ បង្គោល៩៧ដើម
ចាក់លែងត្រីចម្រុះ១២គីឡូក្រាមចូលបឹងធម្មជាតិវិញ។

លោក កែវ សុខឈឿន ដឹកនាំកម្លាំងចុះផ្សព្វផ្សាយពីគោលការផ្សេងៗពីការបង្ក្រាប់បទល្មើសនេសាទ ដើម្បីការពារធនធានជលផលអោយនៅគង់វង្សយូអង្វែង មាននិរន្តរភាព និងសំបូរត្រីឡើងវិញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល។ មន្ត្រីជំនាញជលផលបានអប់រំណែនាំប្រជានេសាទ ឱ្យប្រើឧបករណ៍នេសាទឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីជលផលដែលបានកំណត់។