រ៉េចង្កូតក្រឡាប់រថយន្ត ធ្លាក់ចូលប្រឡាយ របួស៤នាក់ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

156

 

ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់! មានមនុស្ស៤នាក់ រងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត។

ហេតុការនេះ នៅម៉ោងប្រមាណ៩និង៥០នាទី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវជាតិ លេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១០៦-107 ស្ថិតក្នុងភូមិត្រពាំងអំពិល  ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពសមត្ថកិច្ចឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា ហាយឡេនដឺ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ បាត់ដំបង 2C.0284 អ្នកបើកបរ ឈ្មោះជុំ ស៊ីណាន ភេទប្រុស អាយុ35ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំបឹងខ្នា  ស្រុកបាកាន ខេត្តពោធិ៍សាត់  បើកពីទិសខាងជើង ទៅទិសដៅខាងត្បូង ពេលមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតរថយន្ត ធ្លាក់ចូលប្រឡាយ ក្រឡាប់ បណ្ដាលឲ្យអ្នកបើកបររថយន្ត និងអ្នករួមដំណើរ រងរបួស៤នាក់ ស្រី៣នាក់ ក្នុងនោះ ៖
១/(ម្តាយបង្កើតរបស់អ្នកបើកបររថយន្ត) ឈ្មោះ លាង ហុង អាយុ 55ឆ្នាំ
២/(ប្រពន្ធរបស់អ្នកបើកបរ) ឈ្មោះ អាន ណាវី អាយុ 30ឆ្នាំ
៣/ (កូនស្រីបង្កើតអ្នកបើកបរ រថយន្ត)ឈ្មោះ ជុំ ផានីន អាយុ ២ឆ្នាំ ។

ក្រោយពេលកើតហេតុ អ្នករងរបួសទាំង៤នាក់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកខូចរថយន្ត១គ្រឿង ( ធ្ងន់ )  បានចាប់យកមករក្សាទុកនៅកន្លែង សមត្ថកិច្ច ៕