អាវុធហត្ថខេត្តក្រចេះបាននាំខ្លួនមន្រ្តីអ.ហម្នាក់មកសាកសួរក្រោយពីផ្ទុះរូបភាពវីដេអូជិះឡានដើរ បា.ញ់សត្វស្លាប(សត្វកុក)

34

 

ខេត្តក្រចេះ . អាជ្ញាធរជំនាញខេត្តក្រចេះកំពុងតែស៊ើបអង្កេត  ករណីដែលពលរដ្ឋថតបាន ហើយផ្សព្វផ្សាយតាមបណ្តាញសង្គម បង្ហាញពីបុរសម្នាក់ជិះរថយន្តដែលមានបណ្ណសម្គាល់កងរាជអាវុធហត្ថ (អ.ហ) និងបានយកកាំភ្លើងចុះមកបាញ់សម្លាប់សត្វស្លាបក្នុងបឹងរកាកណ្ដាល ស្ថិតនៅក្រោយសង្កាត់រកាកណ្ដាលនៃទីរួមខេត្តក្រចេះ នៅព្រឹកថ្ងៃទី 30 ខែមករាឆ្នាំ 2024 ។

ភ្លាមៗក្រោយពីទទួលបានព័ត៌មាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានហៅ បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ( ហៅ ទោ )ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។ អនុវត្តតាមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូខេត្តក្រចេះ។

ចំណែកឯមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើ និងមន្ទីរបរិស្ថាន ក៏កំពុងសិក្សាស្រាវជ្រាវលើរឿងខាងលើនេះ ថាពិតឬយ៉ាងណាដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ចំណែករបាយការណ៍ឬសម្រេចថាត្រូវអនុវត្តបែបណាក្រុមការងារមិនទាន់ទទួលបបានពីមន្ត្រីជំនាញនោះទេ ។

នៅថ្ងៃទី៣០ខែមករាឆ្នាំ២០២៤ដដែល ក្រោយពីរូបភាពបែកធ្លាយតាមសង្គមហ្វេសបុកព្រោងព្រាតរដ្ឋបាលខេត្ដក្រចេះ ក៏បានចេញសេចក្តីប្រកាសជម្រាបជូនតំណឹងដល់សាធារណជននិងអ្នកសារព័ត៌មាន អំពីសកម្មភាពបាញ់សត្វ (សត្វកុក)ដោយបញ្ជាក់ពីអត្តសញ្ណាណច្បាស់ថា បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ “អ.ហ” ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ”គឺជាមន្រី្តអាវុធហត្ថ។

គូបញ្ជាក់ផងដែរថា ថ្មីៗកន្លងទៅនេះ ការសម្លាប់សត្វព្រៃនេះ ក្រសួងបរិស្ថានទើបបានប្រកាសថ្កោលទោសចំពោះជនល្មើសដែលបានបាញ់សម្លាប់កូនដំរីមួយក្បាលក្នុងខេត្តមណ្ឌលគិរី។
ក្រសួងថែមទាំងបានអំពាវនាវដល់សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរួមគ្នាស្វែងរកវត្ថុតាង និងចាប់ជនល្មើសដែលបានសម្លាប់កូនដំរីនោះមកដាក់ទោសតាមច្បាប់៕ ពិសេសជាងនេះទៀតក្រសួងក៏បាន ជំរុញឲ្យប្រធានមន្ទីរបរិស្ថានគ្រប់រាជធានីខេត្ត អនុវត្តវិធានការឱ្យបាន 100% លើរាល់បទល្មើសធនធានធម្មជាតិ ។