អភិបាលខេត្តពោធិ៍សាត់ ចាប់ផ្តើមរៀបចំសោភ័ណភាពសួនច្បារ និងផ្លូវថ្មើជើង រ៉បតាមច្រាំងស្ទឹង ពោធិសាត់

17

 

ខេត្តពោធិ៍សាត់;)នៅរសថ្ងៃទី១៤គម្ភះ២០២៤នេះឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងរៀបចំសោភ័ណភាពសួនច្បារ និងសម្អាតច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចស្ពានថ្មថ្មីទល់មុខសាលាខេត្ត រហូតដល់ក្បាលហុងចុងកោះសំពៅមាស ត្រើយខាងកើតស្ទឹង។

ក្នុងឱកាសចុះត្រួតពិនិត្យនោះឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ក្នុងនាមរដ្ឋបាលខេត្ត លោកបានរៀបចំកែប្រែសោភណ្ឌភាពនៅក្នុងទីប្រជាជនក្រុងពោធិ៍សាត់ ពិសេសនៅតាមបណ្តោយច្រាំងដងស្ទឹងត្រោយខាងកើតស្ថិតក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដើម្បីឱ្យក្លាយជាសួន និងផ្លូវថ្មើជើងដ៏រឹងមាំ មានភាពទាក់ទាញពីសំណាក់ទេសចរជិតឆ្ងាយ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះក្រុមការងារ បានធ្វើការត្រាស់សេរ៉បមាត់ស្ទឹងបានប្រវែង៥០០ម៉ែត្ររួចមកហើយនិងនៅសល់ជាង២០០ម៉ែត្រទៀត បាននឹងកំពុងពិភាក្សាជាមួយមន្ទីរជំនាញ ជៀសវាងការប៉ះពាល់លើចំណីផ្លូវ ដើមឈើមួយចំនួនត្រុវរក្សាទុកសម្រាប់លម្អនិងបានជាម្លប់ផងដែរ។ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំឱ្យមាន សណ្ដាប់ធ្នាប់សាធារណៈ នៅតាមបណ្តោយច្រាំងស្ទឹង នេះឡើង គឺជាគុណប្រយោជន៍ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងផ្តល់ទីកន្លែងដល់ពុកម៉ែបងប្អូន អាចហាត់ប្រាណអង្គុយកម្សាន្ត បើយើងមិនរៀបចំទេនោះ យើងប្រាកដជាមិនដឹងអ្វីជាសោភណ្ឌភាព ហើយទីប្រជុំជនខេត្តពោធិ៍សាត់ មិនដឹងថានៅកន្លែងណាច្បាស់លាស់នោះទេ។

ពិតណាស់ថា កោះសំពៅមាស មានភាពល្អប្រសើរហើយ តែនៅជុំវិញកោះ ហាក់បីគ្មានសោភ័ណភាព ពីព្រោះមានផ្ទះប្រជាពលរដ្ឋ មានបន្ទប់ទឹកមាត់ស្ទឹង ដែលនេះវាហាក់បីដូចជាបង្អាប់មុខមាត់ខេត្តរបស់ខ្លួន យ៉ាងដូច្នេះឯង។

ឯកឧត្តម សូមថ្លែងអំណរគុណ និងសូមធ្វើការកោតសរសើរ ដល់អាជ្ញាធរនិងប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងទាំងអស់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងបានស្ម័គ្រចិត្តរុះរើរោង ឬខ្ទម ងាយស្រួលដល់ ក្រុមការងារធ្វើការការអភិវឌ្ឍ។

ជាមួយគ្នានោះ ឯកឧត្តម ក៏ពេញចិត្ត និងប្តេជ្ញាខិតខំប្រឹងរៀបចំច្រាំងស្ទឹង សួនច្បារ ដាំផ្កា តាំងភ្លើងលំអរនេះឡើង ឱ្យបានមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ហើយាទុកសម្រាប់លម្អនិងបានជាម្លប់ប្រគល់ជូនទៅពួកគាត់វិញ សម្រាប់ប្រើប្រាស់អង្គុយកម្សាន្ត ដើរហាត់ប្រាណ និងជាពិសេសទាក់ទាញភ្ញៀវទេសចរ មកខេត្តពោធិ៍សាត់កាន់តែច្រើនឡើង។

ឯកឧត្តម អភិបាលខេត្តបានបន្ថែមថា ចំណុចដែលយើងត្រូវចាប់ផ្តើមដំបូងនោះ គឺចាប់ពីស្ពានថ្មថ្មីទល់មុខសាលាខេត្ត រហូតដល់ក្បាលហុងចុងកោះសំពៅមាស ត្រើយខាងកើតស្ទឹង។

ក្រៅពីនោះ លោកសូមស្នើដល់អាជ្ញាធរ និងប្រជាពលរដ្ឋ សហការគ្នាចូលរួមរុះរើបន្តបន្ទាប់ទៀត ដើម្បីកែប្រែសោភណ្ឌភាពក្រុងពោធិ៍សាត់ ក៏ដូចជាខេត្តពោធិ៍សាត់របស់យើង ឱ្យស្រស់បំព្រង ជាជីវិតយើងទាំងអស់គ្នា៕