ករណីគាស់ផ្នូរនៅទីទួលស្មសាន ក្នុងស្រុកបរិបូរណ៍ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយមិនមានការគាស់ផ្នូរបន្តទៀតទេ

50

 

ខេត្តកំពង់ឆ្នាំ ៖ ករណីអនុវត្តគាស់ផ្នូរនៅទីទួលស្មសាន (ទួលតាជា) ដែលមានទីតាំងស្ថិតនៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបានផ្អាកការអនុវត្តជាបណ្តោះអាសន្ន ដោយមិនមានការគាស់ផ្នូរបន្តទៀតទេ។ គណៈបញ្ជាការដឹកនាំយុទ្ធនាការនៃក្រសួងយុត្តិធម៌ នឹងធ្វើការពិនិត្យស្រាវជ្រាវលើករណីនេះ ហើយនឹងធ្វើការជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបនៅពេលក្រោយ។ នេះបើតាមការបញ្ជាក់ពី សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចដែលមានការពាក់ព័ន្ធ។ ការបញ្ជាក់នេះ ក្រោយពីមានប្រជាពលរដ្ឋរាប់រយគ្រួសារ ស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ ក្រោយសាលាដំបូងខេត្តកំពង់ឆ្នាំង កាត់ក្តីបំពាននីតិវិធីច្បាប់ បង្ខំគាស់ផ្នូរសព។

សូមរំលឹកថា ពលរដ្ឋ៣នាក់ តំណាងឲ្យប្រជាពលរដ្ឋ១៩១នាក់ រស់នៅក្នុងភូមិស្វា យគយឃុំពន្លៃ ស្រុកបរិបូរណ៌ បានដាក់លិខិតមួយច្បាប់ គោរពជូនឯកឧត្តមរដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍មកតុលាការខេត្តកំពង់ឆ្នាំង ស្នើសុំបញ្ឈប់ការអនុវត្តដោយបង្ខំគាស់ផ្នូរសព ឈ្មោះ សៀវ យុកជន នៅទីបញ្ចុះសពសាធារណៈ គ្រប់គ្រងដោយសមាគម (ទួលតាជា) និងសុំទុកដីស្មសានទីបញ្ចុះសព នៅក្នុងភូមិស្វាយគយ ឃុំពន្លៃស្រុកបរិបូរណ៌ដែលច្បាប់ការពារ និងការកាត់ក្តីរបស់តុលាការបំពាននីតិវិធីច្បាប់ យកដីទួលស្មសានបញ្ចុះសពសាធារណៈ រប ស់ សមាគមទៅប្រគល់ឱ្យបុគ្គលឯកជនកាន់កាប់។

ដោយផ្អែកតាមផ្លាកព្រលឹងដាក់នៅពីមុខផ្នូររបស់សពឈ្មោះ សៀវ យុកជន ស្លាប់នៅឆ្នាំ២០០០រហូតដល់ពេលប្ដឹងទាមទារមានរយះពេលបញ្ចុះសព ៨ឆ្នាំ ហើយ។ ចំណែក តំណាងគណៈកម្មការស្មសានឈ្មោះ សី យុងិន បានបញ្ចុះសពនៅឆ្នាំ ២០០៥តើឈ្មោះ សី យុគីវ ដែលជាប្អូនមានសិទ្ធិទទួលក្នុងនាមជាតំណាងគណកម្មការស្មសាន ជំនួសបងបានដែរឬទេ?បើដីស្មសាន(ទីបញ្ចសព) ឋិតនៅក្រោមការគ្រប់គ្រងរបស់សមាគមរួចហើយ។ ការសម្រេចរបស់តុលាការទាំង៣ថ្នាក់ឲ្យគាស់សពឈ្មោះ សៀវ យុកជន ចេញពីទីបញ្ចុះសពមានការទាមទារនិងជំទាស់ពីពលរដ្ឋក្នុងភូមិចំនួន១១៩នាក់មកសាលាដំបូងខេត្តកំពង់ឆ្នាំង សុំផ្អាកការអនុវត្តដោយបង្ខំ ដោយមានលោកមាស សារីមេភូមិស្វាយគយ លោក ឡឹក គឹមឡាយមេឃុំពន្លៃ និង លោក យឹម សារិនអភិ បាលស្រុកបរិបូណ៌ បានចុះហត្ថលេខាទទួលស្គាល់។ ប៉ុន្តែនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២ ៤ ចៅក្រមអនុវត្ត សាលាដំបូងខេត្តកំពង់ ឆ្នាំង បានដឹកនាំកម្លាំងចុះអនុវត្តដោ យបង្ខំបំពាននីតិវិធីច្បាប់ ដោយបានបញ្ជារឲ្យគេគាស់ផ្នូរសពឈ្មោះ សៀវ យុកជន ដល់ឡតបញ្ចុះសពអនុវត្តដោយបង្ខំនេះបានផ្អើលដល់ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែច័ន្ទមុនីអ្នក តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងបានចុះមកសុំផ្អាកសកម្មភាពគាស់ផ្លូរសពនៅទីទួលបញ្ចុះសពទួលតាជាសិន៕