ក្មេងប្រុសម្នាក់អាយុ 7 ឆ្នាំរកចំណូលបាន 22 លានដុល្លារក្នុងមួយឆ្នាំតាម YouTube

42

ក្មេងប្រុសម្នាក់អាយុ 7 ឆ្នាំដែលជាធម្មតាចូលចិត្តលេងជាមួយប្រដាប់ប្រដាក្មេងលេងរបស់គាត់ដូចជា ជ័រផ្គុំរូប រថភ្លើង រថយន្ត។

គាត់ក៏បានរកប្រាក់បាន 22 លានដុល្លារសហរដ្ឋអាមេរិកផងដែរកាលពីឆ្នាំមុន ហើយមានអ្នក Follow តាមបណ្តាញ YouTube ជាង 17 លាននាក់។ទស្សនាវដ្តី Forbes ទើបតែបានចេញផ្សាយនូវបញ្ជីតារាដែលរកចំណូលបានខ្ពស់បំផុត ហើយអ្នកដែលទទួលចំណាត់ថ្នាក់ទីមួយដែលពោពេញដោយទេពកោសល្យដែលតំណាង Ryan Toysreview ស្ថិតនៅកំពូលតារាង។

ថ្មីៗនេះ កុមារ Ryan ដែលចង់ក្លាយជាអ្នកបង្កើតកម្មវិធីហ្គេមនៅពេលគាត់ធំឡើងបានប្រាប់ សារព័ត៌មាន NBC ថា “ខ្ញុំសប្បាយរីករាយ ហើយខ្ញុំពិតជាគួរឱ្យអស់សំណើចណាស់”។ វីដេអូខ្លីដ៏ពេញនិយមរបស់គាត់ដែលជាកន្លែងដែលគាត់លេងនិងពិនិត្យមើលតុក្កតាចុងក្រោយបំផុតរបស់គាត់ បានធ្វើឱ្យគាត់កើនចំនួនអ្នកមើលជិត 26 ពាន់លាននាក់ ចាប់តាំងពីគាត់និងក្រុមគ្រួសាររបស់គាត់បានបង្កើតឆានែលនៅខែមីនាឆ្នាំ 2015។ វាជាវីដេអូដែលត្រូវបានបង្ហាញពីឡានក្មេងលេងចំនួន 100 គ្រឿងដែលបានចេញផ្សាយជាទូទៅនៅឆ្នាំនោះដែលបំផុសបំផុលគាត់ឲ្យមានភាពល្បីល្បាញតាមបណ្តាញ YouTube។ អ្នកគាំទ្ររបស់គាត់? ពិតណាស់ក្មេងៗនៅសាលាបឋមសិក្សាផ្សេងទៀត។អ្នកបង្កើត YouTube ដទៃទៀតដែលមានឈ្មោះក្នុងបញ្ជីនេះសុទ្ធតែមានអាយុចន្លោះពី 20 ទៅ 30 ឆ្នាំដែលភាគច្រើនជាអ្នកលេងហ្គេមដូចជាលោក Vanoss មកពីប្រទេសកាណាដា (ទី7) លោក Markiplier មកពីរដ្ឋហាវ៉ៃ (ទី6)។ អ្នកដែលផ្សារភ្ជាប់និងអនឡាញ លោក Jake Paul បានជាប់ចំណាត់ថ្នាក់ទី 2 ជាមួយចំណូល 21,5 លានដុល្លារអាមេរិក។ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវសម្រាប់ចុះក្នុងបញ្ជីនេះ ទស្សនាវដ្តី Forbes បានកំណត់ការរកប្រាក់ចំណូលមុនពេបង់ពន្ធរវាងថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2017 និងថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2018 ដោយដកកម្រៃសម្រាប់ភ្នាក់ងារ អ្នកគ្រប់គ្រង និងមេធាវី៕