ទូរស័ព្ទ Sony Xperia XZ3 ឥឡូវនេះអាចរកទិញបាននៅចក្រភពអង់គ្លេសតម្លៃ 699 ផោន

44

កំពូលស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Sony គឺ Xperia XZ3 ត្រូវបានប្រកាសនៅចុងខែសីហានៅឯ IFA។ វាត្រូវបានគេដាក់ឲ្យបញ្ជាទិញជាមុននៅចក្រភពអង់គ្លេសចាប់ពីថ្ងៃទី 1 ខែកញ្ញា។ ហើយបន្ទាប់ពីវាត្រូវបានដាក់ឲ្យបញ្ជាទិញទុកមុនអស់ពេលយូថ្ងៃ វានៅទីបំផុតអាចរកទិញបាននៅថ្ងៃទី4 ខែតុលានេះ។ មានតែនៅហាង Clove តែប៉ុណ្ណោះដែលមានចំនួននៅក្នុងស្តុក នៅពេលនេះ ប៉ុន្ដែការចេញលក់ទូរស័ព្ទនៅ
ចក្រភពអង់គ្លេសដែលកាន់តែច្រើនជាងនេះត្រូវបានរំពឹងទុកសម្រាប់ថ្ងៃទី 5 ខែតុលា (ដូចដែលបានប្រកាសនៅ
ពេលការដាក់ឲ្យបញ្ជាទិញមុនបានចាប់ផ្តើម)។តម្លៃនេះគឺ 699 ផោន សំរាប់ទូរស័ព្ទដែលទ្រទ្រង់ស៊ីមអេឡិកត្រូនិក។ ប្រសិនបើអ្នកទិញវាពីហាង Clove អ្នកនឹងទទួលបាននូវ Speaker ឥតខ្សែរបស់ Sony ប្រភេទ SRS-XB31 មួយគ្រឿងដែលមានតម្លៃ 150 ផោនដោយឥតគិតថ្លៃ។ វាគ្មានហាងណាដែលផ្តល់ជូននូវតម្លៃស្ទើរតែដូចតម្លៃរបស់កាស 1000XM3 ដែលផ្តល់ជូនជាកាដូនៅកន្លែងណា
នោះទេ ប៉ុន្តែមិនគិតថ្លៃគឺមិនគិតថ្លៃ។ទូរស័ព្ទ Xperia XZ3 ភ្ជាប់មកជាមួយអេក្រង់ទំហ៊ំ 6 អ៊ីញ ប្រភេទ OLED HDR resolution 1440×2880។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie និង Snapdragon 845 SoC ដែលជំនួយដោយ RAM ទំហ៊ំ 4GB និងអង្គចងចាំទំហ៊ំ 64GB។ កាមេរ៉ាខាងក្រោយរបស់វាគឺ 19 MP f/2.0 ដែលមាន 1,22 μm ភីកសែល និង flash ប្រភេទ LED ហើយសម្រាប់កាមេរ៉ា selfies វាមាន 13 MP f/1.9 snapper។ វាមានថាមពលថ្មទំហ៊ំ 3,300 mAh អាចរក្សាថាមពលបានយូរ៕