ប្រទេសជប៉ុននឹងប្រើមនុស្សយន្ដ AI ក្នុងថ្នាក់ភាសារអង់គ្លេស

41

ក្រសួងអប់រំជប៉ុនគ្រោងនឹងដាក់មនុស្សយន្តបញ្ញាសិប្បនិម្មិតដែលនិយាយភាសាអង់គ្លេសនៅតាមសាលារៀនដើម្បីជួយកុមារឱ្យបង្កើនជំនាញទំនាក់ទំនងផ្ទាល់មាត់របស់ពួកគេជាភាសារអង់គ្លេស។

និស្សិតជប៉ុនជាទូទៅមិនសូវចេះសរសេរភាសាអង់គ្លេស ឬនិយាយភាសារនេះទេ។ គោលការណ៍ណែនាំកម្មវិធីសិក្សាដែលនឹងត្រូវអនុវត្តយ៉ាងពេញលេញក្នុងរយៈពេល 2 ឆ្នាំនឹងផ្តោតលើការពង្រឹងជំនាញទាំងនោះ។

នៅខែមេសា ក្រសួងនឹងចាប់ផ្តើមគំនិតផ្តួចផ្តើមរបស់មនុស្សយន្តនៅលើមូលដ្ឋានសាកល្បងនៅសាលាប្រហែល 500 នៅទូទាំងប្រទេស។

សាលារៀនមួយចំនួនបានប្រើប្រាស់មនុស្សយន្តស្រដៀងគ្នានេះរួចទៅហើយដើម្បីជួយសិស្សឱ្យមានភាពសប្បាយរីករាយខណៈពេលដែលពួកគេចេះបញ្ចេញសម្លេងជាភាសារអង់គ្លេសនិងជំនាញនិយាយបានយ៉ាងល្អ។

ក្រសួងក៏នឹងធ្វើឱ្យកម្មវិធីសិក្សានិងការសន្ទនាតាមអ៊ិនធឺណិតជាមួយម្ចាស់ដើមភាសារអង់គ្លេសដែលអាចជួយបានដល់សិស្សទាំងនោះ។

បច្ចុប្បន្នក្រសួងកំពុងដោះស្រាយបញ្ហាលំបាកមួយចំនួន។ វាស្ថិតនៅក្រោមសម្ពាធដើម្បីបង្កើនជំនាញភាសារអង់គ្លេសរបស់គ្រូបង្រៀនថ្នាក់បឋមសិក្សា ហើយវាខ្វះមូលនិធិដើម្បីជួលម្ចាស់ដើមភាសារអង់គ្លេសឱ្យបានគ្រប់សាលារៀន៕