អ៊ិនធើណេតបានបិទនៅទូទាំងប្រទេសអាល់ហ្សេរីដើម្បីបញ្ឈប់សិស្សបើកចម្លងក្នុងពេលប្រលង

28

ដើម្បីបញ្ឈប់សិស្សដែលលួចបើកចម្លងក្នុងប្រទេសអាល់ហ្សេរី រដ្ឋាភិបាលបានចាត់វិធានការជ្រុលនិយមនៃកាត់ផ្តាច់ការប្រើប្រាស់អ៊ិនធើណេតទូទាំងប្រទេសក្នុងកំឡុងពេលប្រលង។

ការតភ្ជាប់ទូរស័ព្ទចល័តនិងបណ្ដាញត្រូវបានបញ្ឈប់ពីរម៉ោងកាលពីថ្ងៃពុធស្របគ្នាជាមួយនឹងការចាប់ផ្តើមនៃការប្រលងបាក់ឌុបនៅវិទ្យាល័យ។ការដាច់ភ្លើងត្រូវបានគេរំពឹងថានឹងបន្តសម្រាប់រយៈពេលនៃការប្រលងដែលនឹងដំណើរការរហូតដល់ថ្ងៃចន្ទបន្ទាប់ពីការបង្ក្រាបរបស់មន្រ្តី។

រដូវប្រលងឆ្នាំ 2016 ត្រូវបានបំពុលដោយការបើកចម្លងជាទូទៅដោយមានសំនួរដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមុនពេល ឬនៅពេលចាប់ផ្តើមនៃការប្រលង។កាលពីឆ្នាំមុន អាជ្ញាធរបានស្នើឱ្យប្រតិបត្តិករបិទមិនអោយប្រើប្រាស់ប្រព័ន្ធព័ត៌មានសង្គម។

ឥឡូវនេះទូរស័ព្ទនិងថេប្លេតដែលមានអ៊ិនធើណេតត្រូវបានហាមឃាត់នៅមជ្ឈមណ្ឌលប្រឡងជាង 2,000 កន្លែងដើម្បីបញ្ឈប់កាបើកចម្លងក្នុងចំណោមសិស្សជាង 700,000 នាក់។ឧបករណ៍រាវរកលោហធាតុក៏ត្រូវបានគេដាក់នៅច្រកចូលដែរ ខណៈពេលដែលបច្ចេកវិទ្យាធ្វើអោយទូរស័ព្ទគាំង និង CCTV ត្រូវបានតំឡើងនៅកន្លែងដែលវិញ្ញាសារប្រលងត្រូវបានបោះពុម្ព។

ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធើណេត Algerie Telecom បាននិយាយថាសេវាអ៊ីនធើណេតត្រូវបានកាត់ផ្តាច់ “ដោយអនុលោមតាមសេចក្តីណែនាំពីរដ្ឋាភិបាលដែលមានបំណងធានាថាការប្រលងបាក់ឌុបដំណើរការយ៉ាងរលូន”៕