ស្ថាប័នស្រាវជ្រាវការសិក្សារបស់ពិភពលោកហៅថា uniRank បានចាត់ចំណាត់ថ្នាក់ សាកលវិទ្យាល័យរបស់ជប៉ុននៅឆ្នាំ ២០១៨ ដែលទទួលស្គាល់ជាផ្លូវការពីលក្ខណ្ឌរបស់ស្ថាប័នអប់រំកំរិតខ្ពស់របស់ជប៉ុនតាមស្តង់ដារជ្រើសរើសរបស់ uniRank ដូចជា៖
ក. ត្រូវបានទទួលស្គាល់ ផ្តល់អាជ្ញាប័ណ្ណ ឬក៏ផ្តើមដោយស្ថាប័នពាក់ព័ន្ធការអប់រំកំរិតខ្ពស់របស់ជប៉ុន
ខ. ផ្តល់ការសិក្សារយ៉ាងតិចបំផុត ៤ឆ្នាំ បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ (អនុបណ្ឌិត ឬបណ្ឌិត)
គ. ផ្តល់វគ្គសិក្សាច្រើនលើសលប់គ្រប់មុខវិជ្ជា មិនបង្រៀនតាមរយៈកម្មវិធីសិក្សា Online
ខាងក្រោមនេះជាសារកលវិទ្យាល័យដែលជាប់ចំណាត់ថ្នាក់កពូលទាំង ១០ របស់ប្រទេសជប៉ុនដែល uniRank បានវាយតម្លៃ៖
- The University of Tokyo គឺជាស្ថាប័នអប់រំសាធារណៈជាន់ខ្ពស់ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងនៃទីក្រុងតូក្យូ (ចំនួនប្រជាជនរស់នៅជាង ៥ លាននាក់) ហើយវាត្រូវបានសាងសង់ក្នុងឆ្នាំ ១៨៧៧។
- Kyoto University គឺជាស្ថាប័នអប់រំសាធារណៈជាន់ខ្ពស់ដែលមានទីតាំងស្ថិតនៅក្នុងទីប្រជុំជននៃទីក្រុងក្យូតូ (ចំនួនប្រជាជនរស់នៅពី ១លាននាក់ ទៅ ៥លាននាក់) ហើយវាត្រូវបានសាងសង់ក្នុងឆ្នាំ ១៨៩៧។
- Keio University សាងសង់ក្នុងឆ្នាំ ១៨៥៨ ជាស្ថាប័នអប់រំឯកជនជាន់ខ្ពស់ដែលមានទីតាំងក្នុងទីក្រុងតូក្យូ។
- Waseda University សាងសង់ក្នុងឆ្នាំ ១៨៥៨ ជាស្ថាប័នអប់រំឯកជនជាន់ខ្ពស់ដែលមានទីតាំងក្នុងទីក្រុងតូក្យូ។
- Tohoku University សាងសង់ក្នុងឆ្នាំ ១៩០៧ គឺជាស្ថាប័នអប់រំសាធារណៈជាន់ខ្ពស់ដែលមានទីតាំងស្ថិតនៅក្នុងទីប្រជុំជននៃទីក្រុងសេនដាយ (ចំនួនប្រជាជនរស់នៅពី ១លាននាក់ ទៅ ៥លាននាក់)។
- Osaka University គឺជាស្ថាប័នអប់រំសាធារណៈជាន់ខ្ពស់ដែលមានទីតាំងស្ថិតនៅជាយក្រុងនៃទីក្រុងស៊ុយតា (ចំនួនប្រជាជនរស់នៅពី ២៥ ម៉ឺននាក់ ទៅ ៥០ម៉ឹននាក់) ហើយវាត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៣១។
- University of Tsukuba សាងសង់ក្នុងឆ្នាំ ១៩៧៣ គឺជាស្ថាប័នអប់រំសាធារណៈជាន់ខ្ពស់ដែលមានទីតាំងស្ថិតនៅជាយក្រុងនៃទីក្រុងស៊ឺគូបា (ចំនួនប្រជាជនរស់នៅពី ៥ ម៉ឺននាក់ ទៅ ២៥ម៉ឹននាក់)។
- Nagoya University សាងសង់ក្នុងឆ្នាំ ១៩៣៩ គឺជាស្ថាប័នអប់រំសាធារណៈជាន់ខ្ពស់ដែលមានទីតាំងស្ថិតនៅទីក្រុងណាហ្គោយ៉ា (ចំនួនប្រជាជនរស់នៅពី ១ លាននាក់ ទៅ ៥លាននាក់)។
- Hokkaido University សាងសង់ក្នុងឆ្នាំ ១៩១៨ គឺជាស្ថាប័នអប់រំសាធារណៈជាន់ខ្ពស់ដែលមានទីតាំងស្ថិតនៅទីក្រុងសាប៉ូរ៉ូ (ចំនួនប្រជាជនរស់នៅពី ១ លាននាក់ ទៅ ៥លាននាក់)។
- Tokyo Institute of Technology សាងសង់ក្នុងឆ្នាំ ១៨៨១ គឺជាស្ថាប័នអប់រំសាធារណៈជាន់ខ្ពស់ដែលមានទីតាំងស្ថិតនៅទីក្រុងតូក្យូ (ចំនួនប្រជាជនរស់នៅជាង៥លាននាក់)៕