ព័រទុយហ្គាល់បានផ្តួលម៉ារ៉ុក 1-0

26

នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ក្រុមបាល់ទាត់ព័រទុយហ្គាល់សម្រេចបានជ័យជម្នះជាលើកដំបូងរបស់ពួកគេក្នុងការប្រកួត ប៉ុន្តែពួកគេត្រូវតែប្រកួតឈ្នះសម្រាប់ជំនួបលើកទីពីរនេះ។ កីឡាករដែលបានស៊ុតបាល់ hat trick លើក្រុមអេស្បាញកាលពីសប្ដាហ៍មុនអាចរកគ្រាប់បាល់តែ 1 គ្រាប់ប៉ុណ្ណោះពេលប៉ះនឹងក្រុមម៉ារ៉ុក។កីឡាករ Cristiano Ronaldo បានជួយឱ្យព័រទុយហ្គាល់នាំមុខមុននៅនាទីទី4 ក្នុងពេលដែលគាត់ប្រើក្បាលតែតបាល់បញ្ចូលទីរបស់ក្រុមម៉ារ៉ុក។ បច្ចុប្បន្ននេះគាត់បានស៊ុតបញ្ចូលទីគ្រាប់បាល់អន្តរជាតិច្រើនជាងក្រុមអ៊ឺរ៉ុបដទៃទៀត។ទោះជាយ៉ាងណាក៏ដោយគាត់មិនមានឱកាសច្រើនទេនៅតង់ទី1។ ក្រុមកីឡាករអាហ្រ្វិកខាងជើងគឺជាការគំរាមកំហែងដ៏ខ្លាំងក្លាដោយមានការស៊ុតបាល់បញ្ចូលទីចំនួន 7 ដងនៅតង់ទី1 ប៉ុន្តែពួកគេមិនអាចរកគ្រាប់បាល់បានទេ។ក្រុមព័រទុយហ្គាល់បានទទួលជ័យជម្នះលើក្រុមម៉ារ៉ុក 1-0 ហើយពួកគេនឹងមានឪកាសក្នុងការឈានដល់វគ្គជម្រុះ។ ក្រុមម៉ារ៉ុកបានបរាជ័យជាលើកទី2 ហើយក្តីសុបិន្តប្រកួត World Cup របស់ពួកគេបានបញ្ចប់៕