ការផ្ទុះភ្នំភ្លើងនៅរដ្ឋហាវ៉ៃបានបំផ្លាញផ្ទះ 600 ខ្នង

45

អាជ្ញាធរនៅរដ្ឋហាវ៉ៃបាននិយាយថាការផ្ទុះនៅភ្នំ Kilauea បានដុតបំផ្លាញផ្ទះសម្បែងប្រហែល 600ខ្នង។

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលំហូរកម្អែរភ្នំភ្លើងបានហូរចូលបំផ្លាញផ្ទះសម្បែងនៅក្នុងតំបន់ប្រជាពលរដ្ឋរស់នៅចំនួន 2 កន្លែង ចាប់តាំងពីការផ្ទុះនេះបានចាប់ផ្តើមកើតឡើងនៅថ្ងៃទី3 ខែឧសភា។

ពួកគេបានបញ្ជាក់ថាកម្អែរភ្នំភ្លើងត្រូវបានហូរចេញពីកន្លែងបាក់ដីចំនួន 24 កន្លែងនៅតំបន់មានប្រជាពលរដ្ឋរស់មួយនៅភាគខាងកើតនៃភ្នំភ្លើង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាលំហូរនៃថ្មដែលរលាយបានបំភាយចូលបឹងនៅក្បែរភ្នំភ្លើងក្នុងរយៈពេលជាច្រើនម៉ោង។

កម្អែរភ្នំភ្លើងហូរចូលសមុទ្រកំពុងបង្កើតចំហាយឧស្ម័នពុល។ អាជ្ញាធរកំពុងព្រមានប្រជាពលរដ្ឋឱ្យជៀសវាងពីចំហាយទឹក។

សកម្មភាពភ្នំភ្លើងដ៏ធំបំផុតរបស់ពិភពលោកមួយនេះមិនបង្ហាញសញ្ញានៃការបញ្ឈប់នោះទេ។

ការរញ្ជួយដីដែលមានទំហំ 5 រិចទ័រ ឬខ្ពស់ជាងនេះ និងការផ្ទុះតូចៗបន្តកើតឡើងនៅជិតកំពូលភ្នំ៕