ក្រុមហ៊ុន Alibaba ជម្រុញការស្រាវជ្រាវ AI នៅក្នុងប្រទេសសិង្ហបុរី

42

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba របស់ប្រទេសចិនបានបើកដំណើរការវិទ្យាស្ថានស្រាវជ្រាវដំបូងរបស់ខ្លួននៅក្នុងប្រទេសមួយផ្សេងទៀត។ វាបានព្យាយាមជម្រុញព្រំដែននៃ AI  ដោយធ្វើការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៅសិង្ហបុរី។

អ្នកតំណាងមកពីក្រុមហ៊ុន Alibaba និង NTU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការរយៈពេល 5 ឆ្នាំ។ ក្រុមហ៊ុន Alibaba និយាយថាខ្លួននឹងវិនិយោគទឹកប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំនៅក្នុងគម្រោងរួមគ្នានេះ។

អ្នកស្រាវជ្រាវចំនួន 50 នាក់នឹងផ្តោតទៅលើការអភិវឌ្ឍន៍ដំណោះស្រាយរបស់ AI នៅក្នុងវិស័យថែទាំសុខភាព ភាពចាស់ និងការដឹកជញ្ជូន។

ក្រុមហ៊ុន Alibaba មានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសសិង្ហបុរី។ អាជ្ញាធរនៅទីនោះបានផ្សព្វផ្សាយរថយន្តក្រុងបើកបរដោយខ្លួនឯងនិងគម្រោង IT ដទៃទៀត។ ក្រុមហ៊ុន Alibaba សង្ឃឹមថាការវិនិយោគរួមគ្នានឹងបង្កើនចំណេះដឹងរបស់ខ្លួនក្នុងការរៀនកុំព្យូទ័រនិងការប្រើប្រាស់ cloud computing៕