Samsung គ្រោងនឹងបង្ហាញកំពូលស្មាតហ្វូនថ្មី


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
48

ក្រុមហ៊ុនអេឡិចត្រូនិក Samsung នឹងបង្ហាញកំពូលស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួនគឺ Galaxy S9 និង Galaxy S9+ នៅថ្ងៃអាទិត្យទី 25 ខែកុម្ភៈ បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសពីប្រាក់ចំណេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបន្ទាប់ពីអនុប្រធានរបស់ខ្លួនត្រូវបានដោះលែងពីពន្ធនាគារ។

ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុននាំមុខគេរបស់ក្រុមជំនួញធំបំផុតរបស់កូរ៉េខាងត្បូងបានទទួលភាពអាម៉ាសពី Galaxy Note 7 របស់ខ្លួននៅក្នុងឆ្នាំ 2016 ហើយត្រូវបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយដែលបានទម្លាក់ប្រធានាធិបតី Park Guen-hye។

ប៉ុន្តែស្មាតហ្វូន Galaxy S8 របស់ខ្លួនគឺទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ពីអតិថិជន ហើយហិរញ្ញវត្ថុវាបានកើនឡើងពីភាពខ្លាំងរបស់ខ្លួន។

ក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញសុទ្ធជាង 42 ពាន់ពាន់លានវ៉ុន (39 ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំមុន ហើយនៅខែនេះ Lee Jae-yong ដែលជាអ្នកស្នងមរតកនៃគ្រួសារស្ថាបនិកត្រូវបានដោះលែងពីពន្ធនាគារបន្ទាប់ពីការផ្តន្ទាទោសពីផ្តល់សំណូកជាច្រើនរបស់គាត់ត្រូវបានផ្អាកនៅបណ្តឹងឧទ្ធរណ៍។

ទូរស័ព្ទចុងក្រោយរបស់ខ្លួននឹងត្រូវបានដាក់ឱ្យដំណើរការនៅឯកម្មវិធីសមាជទូរស័ព្ទពិភពលោក (MWC) នៅទីក្រុងបាសេឡូណាដោយមាន Teasers បង្ហាញពីការផ្លាស់ប្តូរសំខាន់ៗចំពោះកាមេរ៉ា។

តាមរូបរាងពួកវានឹងស្រដៀងនឹងទូរស័ព្ទជំនាន់មុនប៉ុន្តែជាមួយគែមខាងក្រោមតូចជាងបន្តិច ការបែកធ្លាយជាច្រើនបានបង្ហាញ។

ទាំងទូរស័ព្ទ Galaxy S9 និង Galaxy S9+ បានធ្វើឱ្យប្រសើរឡើងកាមេរ៉ាជាមួយលទ្ធភាព apertures  ដែលអាចថតរហូតដល់ 960​fps ក្នុងមួយវិនាទីសម្រាប់វីដេអូ “Super Slow-Motion” និងបាស Stereo នេះបើយោងតាមវេបសាយបច្ចេកវិទ្យា WinFuture។

ក្រុមហ៊ុន Samsung ក៏បានកែប្រែផ្នែកខាងក្នុងរបស់ទូរស័ព្ទស៊េរីថ្មីនេះជាមួយនឹងប្រព័ន្ធដំណើការដែលលឿនជាងមុនផងដែរ ហើយថ្មរបស់វាដែលធ្លាប់មានបញ្ហាធ្ងន់ធ្ងចំពោះទូរស័ព្ទ Galaxy Note 7 អាចនឹងប្រើប្រាស់បានរយៈពេលពេញមួយថ្ងៃ៕

 

 


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528