មេដឹកនាំកូរ៉េខាងជើងថ្លែងសុន្ទរកថាឆ្នាំថ្មី ចំពេលមានភាពតានតឹងកាន់តែខ្លាំងលើបញ្ហានុយក្លេអ៊ែរ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
41

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្លែងសុន្ទរកថាឆ្នាំថ្មីរបស់លោក នៅថ្ងៃចន្ទនេះ ខណៈកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសឯកោមួយនេះ កំពុងឈានទៅរកភាពរីកចម្រើនយ៉ាងឆាប់រហ័ស ចំពេលមានការដាក់ទណ្ឌកម្មពីសំណាក់អន្តរជាតិកាន់តែខ្លាំងឡើង។

យោងតាមស្ថានីយ៍វិទ្យុរដ្ឋកូរ៉េខាងជើង បាននិយាយថា មេដឹកនាំរបស់កូរ៉េខាងជើង មានគម្រោងចេញផ្សាយសារតាមសម្តីរបស់គាត់ តាមរយៈទូរទស្សន៍រដ្ឋរបស់ប្រទេសកូរ៉េខាងជើង នៅវេលាម៉ោង ៩ព្រឹក (ម៉ោងនៅទីក្រុងព្យុងយ៉ាង)។ ហើយសុន្ទរកថារបស់លោកត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅទីនោះ ដើម្បីវែកញែកថាតើលោកនឹងចាប់ផ្តើមបង្កហេតុដល់ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនដែរឬទេ បន្ទាប់ពីការប្រកាសក្តែងៗរបស់ប្រទេសនេះ កាលពីខែវិច្ឆិកា ជុំវិញការបញ្ចប់ការផលិតកម្លាំងនុយក្លេអ៊ែរដ៏មានឥទ្ធិពលរបស់ខ្លួន។

ក្រសួងបង្រួបបង្រួមរបស់ក្រុងសេអ៊ូល បាននិយាយនៅក្នុងរបាយការណ៍មួយថា កូរ៉េខាងជើងអាចស្វែងរកលទ្ធភាពនៃកិច្ចចរចាជាមួយសហរដ្ឋអាមេរិក និងស្វែងរកការកែលម្អទំនាក់ទំនងរបស់ខ្លួន ជាមួយកូរ៉េខាងត្បូងឡើងវិញ ខណៈដែលអំពាវនាវឱ្យទទួលស្គាល់ថា ជារដ្ឋនុយក្លេអ៊ែរ។

ប្រទេសកូរ៉េខាងជើងបានបង្កើនសកម្មភាពបង្កហេតុកាលពីឆ្នាំមុន ដោយប្រឆាំងនឹងការថ្កោលទោសពីអន្តរជាតិ។ ហើយកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៦ និងដ៏មានឥទ្ធិពលបំផុត កាលពីខែកញ្ញា និងបានបាញ់មីស៊ីលឆ្លងទ្វីប (ICBMs) បីដង។ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ លោកគីមបាននិយាយថា ប្រទេសរបស់លោកបានឈានដល់ដំណាក់កាលចុងក្រោយនៃការរៀបចំ ដើម្បីបើកដំណើរការបាញ់មីស៊ីល ICBM មួយគ្រាប់។ ប្រទេសកូរ៉េខាងជើងបានប្រកាសបញ្ចប់ការបំពាក់អាវុធនុយក្លេអ៊ែរ បន្ទាប់ពីបាញ់ Hwasong-15 ICBM ថ្មី នៅក្នុងខែវិច្ឆិកា ដែលខ្លួនបាននិយាយថា អាចវាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិកទាំងមូល។

លោក Yang Moo-jin ដែលជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យកូរ៉េខាងជើង បានឲ្យដឹងថា នៅក្នុងសារលិខិតថ្ងៃចូលឆ្នាំថ្មីលោកគីមអាចប្រកាសថា ប្រទេសរបស់លោកគឺជារដ្ឋនុយក្លេអ៊ែរ ហើយលោកអាចស្នើឱ្យមានការពិភាក្សាជាមួយកូរ៉េខាងត្បូង ដើម្បីអនុវត្តកិច្ចព្រមព្រៀងកំពូលរវាងកូរ៉េទាំងពីរ និងផ្តល់កិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្តីពីការដកអាវុធនុយក្លេអ៊ែរ។

សហរដ្ឋអាមេរិកបាននិយាយថា ជម្រើសទាំងអស់ រួមទាំងសកម្មភាពយោធា គឺស្ថិតនៅលើតុចរចា បើទោះបីជាតាមវិធីការទូតក៏ដោយ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ដោយឡែក ក្រុងព្យុងយ៉ាងបានសង្កត់ធ្ងន់ថា ខ្លួននឹងមិនដាក់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីនិយាយរឿងកិច្ចចរចាជាមួយអាមេរិកនោះទេ។

វិទ្យាស្ថានជាតិបង្រួបបង្រួមជាតិរបស់រដ្ឋបាននិយាយថា បរិយាកាសសម្រាប់ការពិភាក្សាអំពីចំណងទាក់ទងអន្តរកូរ៉េ និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចចាប់ផ្តើមពីខែឧសភា ប្រសិនបើកូរ៉េខាងជើងផ្អាកការបង្កហេតុនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន អំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកនោះ ហើយសមយុទ្ធយោធារបស់ទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ត្រូវបានពន្យារពេលផងដែរ ដើម្បីកុំឲ្យជាន់គ្នាជាមួយនឹងព្រឹត្តការណ៍អូឡាំពិក៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528