កូរ៉េទាំងពីរនឹងបន្តការពិភាក្សាលម្អិតបន្ថែមទៀត ស្តីពីកិច្ចពិភាក្សាកម្រិតកំពូលនៅសប្តាហ៍ក្រោយនេះ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
30

មន្ត្រីកូរ៉េខាងត្បូង និងកូរ៉េខាងជើង នឹងបន្តការពិភាក្សារបស់ខ្លួន សម្រាប់ថ្ងៃទីពីរកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីរៀបចំព័ត៌មានលម្អិតបន្ថែមទៀតនៃកិច្ចចរចាកម្រិតកំពូលនៅសប្តាហ៍ក្រោយ ស្តីពីការចូលរួមសក្តានុពលរបស់កូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ PyeongChang។ កូរ៉េទាំងពីរបានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រ ដើម្បីធ្វើការចរចាជាផ្លូវការលើកដំបូងរបស់ពួកគេ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ។

មន្រ្តីម្នាក់នៅក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយថា នៅម៉ោងប្រហែល ៩ និង ៣០នាទីល្ងាច ភាគីរបស់យើង និងកូរ៉េខាងជើង បានចាប់ផ្តើមការទាក់ទងតាមទូរស័ព្ទ និងបានពិគ្រោះយោបល់អំពីសមាសភាពនៃគណៈប្រតិភូតាមរយៈការផ្លាស់ប្តូរឯកសារ។ សេអ៊ូលបានស្នើបញ្ជូនគណៈប្រតិភូ ៥រូប ដឹកនាំដោយរដ្ឋមន្ត្រីបង្រួបបង្រួមលោក Cho Myoung-gyon ខណៈពេលដែលកូរ៉េខាងជើង មិនទាន់ឆ្លើយតបនៅឡើយ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528