មណ្ឌលគិរី៖ខេត្តមណ្ឌលគិរី  ដែលជាខេត្តស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា  សម្បូរដោយធនធានធម្មជាតិទៅហើយនោះ  នៅតែទទួលរងនូវរលកកម្តៅខ្លាំងដូចបណ្តាខេត្តផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាដែរ។

15

 

មណ្ឌុលគីរី);;មន្ទីរធនធានទឹកនិងឧតុនិយមខេត្តមណ្ឌលគិរី  ត្រូវគេឃើញថាបានព្យាយាមតាមដានអាកាសធាតុយ៉ាងយកចិត្តទុកដាក់។ឯថ្នាក់ដឹកនាំខេត្តភាគឦសាននេះក៏បានប្រកាសអោយប្រជាពលរដ្ឋចូលរួមប្រើប្រាស់ដោយសន្សំសំចៃទៀតផង។

យោងតាមផេកផ្លូវការបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តមណ្ឌលគិរី  គិតចាប់ពីដើមខែមេសា  រហូតដល់ចុងខែនេះ  កម្តៅជាមធ្យមនៅក ទូទាំងខេត្តមានចន្លោះចាប់ពី៣៥ដល់៣៩អង្សាសេ និងទទួលគ្រាប់ភ្លៀងដំបូង១មេលាយឡំជាមួយដុំទឹកកកតូចនៅថ្ងៃទី២៥ខែមេសា។

ប្រភពទឹកសំខាន់ៗដែលនិងត្រូវទាញយកមកផ្គត់ផ្គង់ជាទឹកស្អាតមានស្រុកកែវសីមា  កោះញែក  ក្រុងសែនមនោរម្យនោះ ក៏កំពុងតែរីងស្ងួតជាបណ្តើរៗ ឯអណ្តូងតាមផ្ទះប្រជាលពលរដ្ឋខ្លះ  ក៏ចាប់ផ្តើមរីងស្ងួតហើយដែរ។

ការខ្វះទឹកប្រើ  បានជម្រុញអោយពលរដ្ឋក្នុងមូលដ្ឋាន នាំគ្នាជីកអណ្តូង  ស្តារស្រះដើម្បីស្វែងរកប្រភពទឹកប្រើប្រាស់។

នៅឯស្រុកកោះញែកនោះវិញ  ព្រោះតែអស់ទឹកប្រើ  ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់  បានបាត់បង់ជីវិត  ដោយសារតែបាក់ដីសង្កត់  ពេលកំពុងជីកស្តារអណ្តូងទឹក  ចំណុចព្រៃខៀវនាភូមិរវាក់  ឃុំរយ៉  ស្រុកកោះញែកខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៨ខែមេសា។

អធិការនគរបាលស្រុកកោះញែកលោកយ៉ម  ហ៊ុនអេង  ថាជនរងគ្រោះឈ្មោះ កសឹម អារី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិអ៊ីស្លាម សញ្ជាតិខ្មែរ មុខរបរកសិករ។លោកថាយោងតាមប្រភពក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថាដោយសារអណ្ដូងខ្វះទឹកទើបជនរងគ្រោះចុះស្ដារអណ្ដូងទឹកក្រោយមកក៏មានដីបាក់ធ្លាក់សង្កត់បណ្ដាលឲ្យជាប់ជនរងគ្រោះនៅក្នុងអណ្ដូង។ក្រុមគ្រួសារនិងសាច់ញាតិបាននាំគ្នាជួយគាស់យកជនរងគ្រោះពីក្នុងអណ្ដូងរួចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តស្ទឹងត្រែងលុះទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង។

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍អាកាសធាតុសម្រាប់ខែឧសភានិងមិថុនា  ថាបន្ទាប់ពីការតាមដាននិងវិភាគព្យាករណ៍ក៏ដូចជាបណ្ដាស្ថាប័នអន្តរជាតិនានា។ជាពិសេសអង្គការឧតុនិយមពិភពលោក WMOក្រសួងធនធានទឹកនិងឧតុនិយមបានជម្រាបជូនដល់សាធារណជន ឲ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅដើមរដូវវស្សា។ ចាប់ពីថ្ងៃទី១ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៤ ដូចខាងក្រោម៖
១ៈបាតុភូតសកលយោងទៅលើស្ថានភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើតបង្ហាញឲ្យឃើញថា បាតុភូត អានីណូ និងស្ថិតនៅ១០% រីឯបាតុភូតែនសូអព្យាក្រឹត និងកើនដល់៨៣% នៅក្នុងខែឧសភា។

២ៈការព្យាករណ៍អាកាសធាតុនៅកម្ពុជា

ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជាមានសីតុណ្ហភាពអប្បបរមា ២៦អង្សាសេ និងសីតុណភាពមធ្យមអតិបរមា៣៦អង្សាសេ ផ្ទៃមេឃមានពពកតិចទៅមធ្យមនិងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្រប់លើផ្ទៃដី៤០% និងបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយគ្នាបាតុភូតគោរន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។

ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹង ដល់ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីនិងផ្សារថ្ងៃជន។ ចូលរួមសហការថែរក្សាប្រើប្រាស់ទឹក ដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ពិសេសតំបន់ដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។