ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣

19

 

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៤
ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ។ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

កិច្ចនេះប្រព្រឹត្តទៅ មានរបៀបវារៈនៃកិច្ចប្រជុំដូចខាងក្រោម៖១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៥៦ របស់ក្រុមប្រឹក្សាខេត្ត.២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ កុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ៣- បញ្ហាផ្សេងៗ

ឯកឧត្តម ឈុន ឈន់ បានលើកទឹកចិត្តដល់ក្រុមការងារបូកសរុបរបាយការណ៍របស់រដ្ឋបាលខេត្ត ដែលបានខិតខំពង្រឹងនូវសមត្ថភាពរបស់ខ្លួនបានល្អប្រសើរ ព្រមទាំងបន្តពង្រឹងនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត នូវខ្លឹមសារ អក្ខរាវិរុទ្ធ ទម្រង់អក្ខរាវិរុទ្ធ ឲ្យកាន់តែប្រសើរឡើង ។

ឯកឧត្តមបន្ថែមទៀតថា តាមរយៈកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកា លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ទាំងអស់បានបង្ហាញឲ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និង ទទួលបានលទ្ធផលល្អតាមការគ្រោងទុក។

ឯកឧត្តម បន្តទៀតថា សមាជិកនៃកិច្ចប្រជុំ ក៏បានលើនូវករណីពាក់ព័ន្ធមួយចំនួន អំពីការអនុវត្តគោនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព បញ្ហាផ្លូវថ្នល់ក្នុងក្រុង ភ្លើងបំភ្លឺផ្លូវសាធារណៈ បញ្ហាកកស្ទះប្រព័ន្ធលូ ជាដើម។ មន្ត្រីជំនាញ មន្ទីរ អង្គភាពពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំជាបន្តបន្ទាប់រួចមក ឯកឧត្តម ប្រធានក្រុមប្រឹក្សា បានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងអង្គភាពចំណុះសាលាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក ការចូលរួមថែរក្សាសំអាតបរិស្ថាននៅជុំមន្ទីរអង្គភាព ជាពិសេស នៅតាមជញ្ចើមផ្លូវសារធារណៈ អនុវត្តឲ្យមានប្រសិទ្ឋិភាព។

ឯកឧត្តម ឈុន ឈន់ បានកោតសរសើ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីជំនាញដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើ ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេស ការរៀបចំផ្សារ មានសោភ័ណ្ឌភាពល្អ មានរបៀបរាបរយ ព្រមទាំងមានការទុកដាក់សំរាម ការប្រមូលសំរាម និងដឹកជញ្ជូនសំរាមក្នុងស្ទឹងសែន បានឆាប់រហ័ស និងទាន់ពេលវេលា។