កូរ៉េខាងជើងចាប់ផ្តើមបើកដំណើរការខ្សែទូរស័ព្ទទាន់ហេតុការណ៍ជាមួយកូរ៉េខាងត្បូងឡើងវិញ

36

ប្រទេសកូរ៉េខាងជើងបានបើកដំណើរការប្រព័ន្ធខ្សែទូរស័ព្ទទាន់ហេតុការណ៍ជាមួយប្រទេសកូរ៉េខាងត្បូងឡើងវិញ ដើម្បីពិភាក្សាអំពីព្រឹត្តិការណ៍កីឡាអូឡាំពិក បន្ទាប់ពីត្រូវបានផ្អាកដំណើរតាមរយៈការបញ្ជារបស់មេដឹកនាំលោក គីម ជុងអ៊ុន អស់រយៈពេលជិត២ឆ្នាំមកនេះ។

ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានទទួលការហៅទូរស័ព្ទពីកូរ៉េខាងជើង នៅវេលាម៉ោង ១៥:៣០ (ត្រូវនឹងម៉ោងក្នុងស្រុក ៦ និង ៣០នាទី) នៅថ្ងៃពុធនេះ។ មេដឹកនាំកូរ៉េខាងជើងបាននិយាយពីមុនថា គាត់បើកទ្វារសន្ទនាជាមួយសេអ៊ូល និងបញ្ជូនក្រុមប្រតិភូមួយក្រុមទៅប្រកួតកីឡាអូឡាំពិករដូវរងារនៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង នៅខែក្រោយនេះ។ ហើយប្រទេសទាំងពីរមិនបានរៀបចំកិច្ចពិភាក្សាកំពូលនោះទេ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥។

យោងតាមមន្រ្តីនៅភាគខាងត្បូងកូរ៉េខាងជើង បានកាត់ផ្តាច់បណ្តាញទំនាក់ទំនងភ្លាមៗ ក្រោយមកដោយបដិសេធមិនឆ្លើយការហៅទូរស័ព្ទ។ មន្ត្រីកូរ៉េខាងជើងបានប្រកាសបើកបណ្តាញទូរស័ព្ទចល័ត នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍របស់លោកគីម។ លោកបាននិយាយថា ប្រទេសទាំងពីរនឹងពិភាក្សាអំពីបញ្ហាជាក់ស្តែងជុំវិញសំណើមួយ ដើម្បីបញ្ជូនគណៈប្រតិភូកូរ៉េខាងជើង ទៅកាន់កីឡាអូឡាំពិករដូវរងាrនៅទីក្រុង Pyeongchang នៅខែកុម្ភៈខាងមុខនេះ។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានដកស្រង់សម្តីមន្រ្តីនេះ ដែលនិយាយថា យើងនឹងធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ដោយស្មោះត្រង់និងភាពជឿងជាក់។ ហើយប្រទេសទាំងពីរ នឹងពិភាក្សាអំពីបញ្ហាកម្រិតការងារ និងអំពីការបញ្ជូនគណៈប្រតិភូទាំងនោះ៕