ចិនធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់

5

យោធាចិននិយាយថាខ្លួនបានធ្វើសមយុទ្ធយោធានៅភាគនិរតីកោះតៃវ៉ាន់កាលពីថ្ងៃសុក្រ។ កោះតៃវ៉ាន់បានបញ្ចប់ការធ្វើសមយុទ្ធយោធាដ៏ធំមួយនៅថ្ងៃតែមួយ។

ទីបញ្ជាការដ្ឋានភូមិភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិនបានប្រកាសកាលពីថ្ងៃសៅរ៍ថានាវាកងទ័ពជើងទឹក យន្តហោះព្រមានមុន និងយន្តហោះទម្លាក់គ្រាប់បែកបានចូលរួមក្នុងសមយុទ្ធនេះ។

អ្នកនាំពាក្យបញ្ជាការដ្ឋានរូបនេះបាននិយាយថាការល្បាតនិងការធ្វើសមយុទ្ធបានព្យាយាមធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធរួមគ្នារបស់យោធាចិននៅក្នុងតំបន់នោះ។

មន្ត្រីរូបនេះបាននិយាយថាសកម្មភាពទាំងនេះនឹងត្រូវរៀបចំឡើងជាប្រចាំអាស្រ័យលើស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់និងតម្រូវការក្នុងការការពារអធិបតេយ្យភាពនិងសន្តិសុខជាតិ។

ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍នៅថ្ងៃសុក្រនេះថាយន្តហោះចិនចំនួន ១០ គ្រឿងរួមទាំងយន្តហោះចម្បាំងនិងយន្តហោះប្រឆាំងនាវាមុជទឹកបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។

តៃវ៉ាន់បានបញ្ចប់ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃដដែល។ សមយុទ្ធរយៈពេល ៥ ថ្ងៃនេះសន្មតថាជាការវាយប្រហារដោយកងកម្លាំងចិន៕