ព្រះអង្គម្ចាស់ Alwaleed ស្ថិតក្នុងការសម្របសម្រួលជាមួយរដ្ឋាភិបាល

57

មន្ត្រីជាន់ខ្ពស់របស់ Saudi បាននិយាយថាព្រះអង្គម្ចាស់ Alwaleed bin Talal ដែលជាមហាសេដ្ឋីរបស់ប្រទេស Saudi Arabia ត្រូវបានឃុំខ្លួនអស់រយៈពេល២ខែ ក្នុងការបង្ក្រាបការប្រឆាំងអំពើពុករលួយ កំពុងតែចចារដើម្បីសម្របសម្រួលជាមួយអាជ្ញាធរ ក៏ប៉ុន្តែមិនទាន់មានការស្រុះស្រួលនៅឡើយទេ។

ព្រះអង្គម្ចាស់ Alwaleed ដែលមានទ្រព្យសុទ្ធ ប៉ានប្រម៉ាណជា ១៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាព្រះប្រធាននិងជាម្ចាស់កម្មសិទ្ឋក្រុមហ៊ុនវិនិយោគ Kingdom Holding ហើយក៏ជាអ្នកជំនួញដ៏ល្បីល្បាញប្រចាំប្រទេសផងដែរ។

តាំងពីដើមខែវិច្ឆិការព្រះអង្គម្ចាស់ Alwaleed ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នជាមួយឥស្សរជននយោបាយនិងឥស្សរជនជំនួញជាច្រើនអ្នកទៀតដែលបានឃុំឃាំងក្នុងការបង្ក្រាបនៅក្នុងសណ្ឋាគារប្រណីត Ritz Carlton ខណៈពេលដែលអាជ្ញាធរស្វែងរកការសម្របសម្រួលជាមួយអ្នកជាប់ឃុំឃាំងដ៏ទៃទៀត។

មន្ត្រីបាននិយាយថាពួកគេមានបំណងទាមទាកាន់កាប់លុយចំនួន ១០០ ពាន់លានដុល្លារអាមេរិកដែលជាកម្មសិទ្ឋស្របច្បាប់របស់រដ្ឋ។ ព្រះអង្គម្ចាស់កំពុងតែសោយរាជ្យ Mohammed bin Salman ដែលបានធ្វើការបង្ក្រាប បានបង្ហាញថាព្រះអង្គចង់បិទករណីដែលកំពុងកើតឡើង ហើយរង់ចាំជនសង្ស័យភាគច្រើនដើម្បីបញ្ចប់បញ្ហានេះ។

ការចោទប្រកាន់ប្រឆាំងនឹងព្រះអង្គម្ចាស់ Alwaleed រួមមានការលាងលុយងងឹត ការសូកប៉ាន់ និងការគំរាមមន្ត្រី នេះបើយោងតាមមន្ត្រីប្រទេស Saudi បានប្រាប់សារព័ត៌មាន Reuters ថ្មីៗនេះបន្ទាប់ពីធ្វើការឃុំឃាំង៕